តុលាការខេត្តកោះកុង ចេញដីកាឃុំខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងរំលោភក្មេងស្រីសតិមិនគ្រប់

ភ្នំពេញៈ យោងតាមការបញ្ជាក់តាម Telegram របស់ លោកព្រះរាជអាជ្ញារង អ៊ុន សុវណ្ណធានី អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្ត កោះកុង ឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន បុរសម្នាក់ដែលប៉ុនប៉ងរំលោភក្មេងស្រីមានសតិមិនគ្រប់ ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។ អ្នកនាំពាក្យដដែលបានបន្ថែមថា លោក ប៊ូ…

សមត្ថកិច្ចចុះកាប់បំផ្លាញដំណាំកញ្ឆជិត៤០ដើម នៅកោះកុង

​កោះកុងៈ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការចុះកាប់បំផ្លាញដំណាំកញ្ឆា ដែលប្រជាពលរដ្ឋលួចដាំនៅតាមផ្ទះ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទ ខេត្តកោះកុង។ ក្នុងប្រតិបត្តការខាងលើ សមត្ថកិច្ចបានកាប់បំផ្លាញចោលដំណាំកញ្ឆាជិត៤០ដើម និងឃាត់ខ្លួនមនុស្ស២នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយពីសាកសួរនិងអប់រំណែនាំ សមត្ថកិច្ចបានឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាំដុះ រួចដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ តែក្នុងករណីថ្ងៃក្រោយមិនរាងចាល សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

CBR លឿនដូចព្យុះ ពន្លះម៉ូតូកូនទា បណ្តាលឲ្យស្ត្រីម្នាក់រួមនិងកូនរបួស!

កោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត រវាងម៉ូតូCBR បើកលឿនពេក បានបុកជាមួយម៉ូតូកូនទា បណ្តាលឲ្យស្ត្រីម្នាក់ រួមនិងកូនតូចរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅផ្លូវបេតុងបត់ទៅផ្ទះក្រហម ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។ ក្រោយកើតហេតុ ស្ត្រីដែលរងរបួសរួមនិងកូនតូច ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក…

ថៅកែក្រុមហ៊ុន KKN សហការជាមួយប៉ូលិសពិនិត្យទឹកនោម ឃាត់បុគ្គលិកដែលមានសារធាតុញៀន!

កោះកុងៈ នៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថកោះកុង និងស្រុកមណ្ឌលសីមាចំនួន១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង អាវុធហត្ថកោះកុង សហការជាមួយម្ចាស់ក្រុមហ៊ុន KKN បានធ្វើតេស្តទឹកនោមរកសារធាតុញៀនដល់កម្មករចំនួន១៩នាក់ នៅមូលដ្ឋាន អាវុធហត្ថ ស្រុកមណ្ឌលសីមា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង…

ល្បិចថ្មីប្រយ័ត្នចាញ់បោកណា! បន្លំយកមាសទៅបាត់ ទុកក្លែងក្លាយឲ្យ..

កោះកុងៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រ្តីជាសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពយកខ្សែកមាសក្រឡៃបន្លំដូរយកខ្សែកមាសពិតពីតូបលក់មាសមួយកន្លែង កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្សារដងទង់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនសង្ស័យមានឈ្មោះ ហៀន ចន្ថា អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ជនរងគ្រោះជាម្ចាស់ឈ្មោះ វុធ…

ផ្ទៃមេឃអួអាប់កំពុងគ្របដណ្តប់ខេត្តកោះកុង

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទៃមេឃអួអាប់កំពុងគ្របដណ្តប់ខេត្តកោះកុង និងមានភ្លៀងធ្លាក់រលឹមស្រិចៗនៅតាមតំបន់មួយនៃក្រុងខេមរភូមិន្ទ និងស្រុកកោះកុង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៨…

បុកគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅក្រុងខេមរភូមិន្ទ

កោះកុងៈ គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស។ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមហោស្រពខេត្ត ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ករណីនេះបណ្តាលឲ្យបុរសម្នាក់ឈ្មោះ សាន ផល្លា អាយុ១៨ឆ្នាំ ស្លាប់និងម្នាក់ទៀតឈ្មោះ ទូច…

សន្តិសុខម្នាក់ បាញ់សម្លាប់ខ្លួនទាំងមិនដឹងមូលហេតុ!

កោះកុងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានសន្តិសុខម្នាក់ បានធ្វើសកម្មភាពបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣និង២០នាទី រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកមូលហេតុយ៉ាងណានោះ​សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ។ ព័ត៌មានលម្អិតយើងនឹងវិវត្តន៍ជូនបន្តទៀត ៕

រថយន្តតូយ៉ូតា ស្លាកលេខភ្នំពេញ2Q-3003 បុកម៉ូតូMSX បណ្តាលឲ្យទាហាន២នាក់របួសធ្ងន់!

កោះកុងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវសេរីកា ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ រថយន្តបង្កម៉ាក Toyota Brighton ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Q-3003…

កោះកុង! ផ្ទៃមេឃបន្តមានសភាពអួអាប់គ្របដណ្តប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នេះ ផ្ទៃមេឃបន្តមានសភាពអួអាប់គ្របដណ្តប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់នៅក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ៕