កោះកុង មេឃអួអាប់ទូទាំងខេត្ត

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា នេះ ផ្ទៃមេឃអួអាប់គ្របដណ្តប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់ស្រិចៗនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ៕

អាកាសធាតុនៅខេត្តកោះកុងព្រឹកនេះ គឺមានភ្លៀងរលឹមមិនដាច់សោះ នៅតាមតំបន់មួយចំនួន!

កោះកុងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ ផ្ទៃមេឃអួអាប់ និងមានភ្លៀងរលឹមនៅតំបន់មួយចំនួននៃក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង និងស្រុកបូទុមសាគរ៕

ឃាត់ខ្លួនប្រុសស្រី៣នាក់ ដកហូតថ្នាំញៀនចំនួន២៨កញ្ចប់តូចធំ

កោះកុងៈ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរនូវសាធាតុញៀនដោយខុសច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះក្រហម ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងចំណុចផ្ទះជួល ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ័ទាំង៣នាក់…

ឈាមស្រែកស្បែកហៅ! ឃាតកដែលសម្លាប់ស្ទាវដូចគ្នាគេចខ្លួនបានតែ១ថ្ងៃ ព្រឹកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ!

កោះកុងៈ លោកវរសេនីយ៍ទោ ជា សារិន អធិការស្រុកមណ្ឌលសីមា បានប្រាប់ Post News ថា បន្ទាប់ពីមានករណីឃាតកម្មស្ទាវសម្លាប់ស្ទាវរួចមក ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានហើយ ក្រោយពីជនបង្កខាងលើនេះ បានវាយបំបែកដប រួចចាក់ទៅលើយុវជនម្នាក់ទៀតបណ្តាលឲ្យស្លាប់។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយបានកើតឡើង ដោយជនដៃដល់បានវាយបំបែកដប…

អភិបាលក្រុង ស្រុក ចំនួន៤រូប​ របស់ខេត្តកោះកុង ត្រូវបានតែងតាំងនិងផ្លាស់ប្តូរមុខតំណែង!

កោះកុងៈ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ បានសម្រេចធ្វើការផ្ទេរភារកិច្ច នៃគណៈអភិបាលក្រុង ស្រុក នៅក្នុងខេត្តកោះកុងចំនួន២រូប រួមមាន ដូចជា៖ ទី១. លោក បូ វិបុល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ឲ្យទៅបម្រើការងារនៅសាលាខេត្តកោះកុង។ ទី២.…

កោះកុង មេឃនៅតែបន្តអួអាប់ និងមានភ្លៀងរលឹមនៅតាមតំបន់មួយចំនួន!

កោះកុងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ផ្ទៃមេឃនៅតែមានសភាពអួអាប់ និងមានភ្លៀងរលឹមនៅតាមតំបន់មួយចំនួន នៃក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ៕

ខេត្តកោះកុងព្រឹកនេះ អួអាប់ និងមានភ្លៀងរលឹមតាមតំបន់!

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី២០ ខែសីហានេះ ផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងរលឹមនៅតាមតំបន់មួយចំនួននៃក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ៕

ខេត្តកោះកុង ព្រឹកនេះមានសភាពអួអាប់ណាស់

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី ១៩ ខែសីហា នេះ ផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងរលឹមនៅតាមតំបន់មួយចំនួននៃក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា ស្រុកកោះកុង ស្រុកគិរីសាគរ និងស្រុកបូទុមសាគរ៕

ចុមច្រើនណាស់! អាវុធហត្ថបង្ក្រាបស្ត្រីជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនជាច្រើនពាន់គ្រាប់!

កោះកុងៈ ជនសង្ស័យម្នាក់ រួមនិងថ្នាំញៀនជាច្រើនពាន់គ្រាប់ ត្រូវបានកម្លាំងការិយាល័យជំនាញ អាវុធហត្ថខេត្តកោះកុងធ្វើការបង្ក្រាបនិងដកហូតបានយ៉ាងសន្ធឹកសន្ធាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតផ្សារដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ទួន ណាវី ភេទស្រី អាយុ៤៧ឆ្នាំ…

កោះកុង ព្រឹកនេះអួអាប់ណាស់ !

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីស្ថានភាពអាកាសធាតុនៅខេត្តកោះកុង នាព្រឹកថ្ងៃទី៦ ខែសីហា នេះថា ផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងធ្លាក់នៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា កោះកុង បូទុមសាគរ និងស្រុកគិរីសាគរ និងមាន ខ្យល់បោកបក់ក្នុងល្បឿន ២ ម៉ែត្រ/វិនាទី ៕