ពលរដ្ឋប្រតិកម្មនឹងតុលាការ ខណៈមិនចាត់ការកូនប្រុសស្នងការខេត្តកោះកុង
កោះកុងៈ លោក លឹម សុជាតិ ជាជនរងគ្រោះពីអំពើហិង្សាដោយចេតនា ដែលបង្កដោយមន្រ្តីនគរបាលខេត្តកោះកុង បានបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំង តបទៅនិងការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង ដែលបានសម្រេចលើកលែងការចោទប្រកាន់លើបក្សពួកជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌ ខណៈដែលជនសង្ស័យត្រូវចោទប្រកាន់ ស្ថិតនៅមានសេរីភាពនៅឡើយ។ លោក លឹម សុជាតិ នៅថ្ងៃសៅរ៍នេះ បានរំលឹករឿងរ៉ាវដែលបានកើតឡើងមកលើរូបលោកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ…