យប់ងងឹត ក្របីក៏ខ្មៅ! អ្នកណាមើលឃើញ មានតែជិះ..!!

កោះកុងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូទៅបុកសត្វក្របី បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកុងកោះ។ ជនរងគ្រោះឈ្មោះ ចាន់ ដាលីន ហៅយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ…

រថយន្តដឹកកម្មករឲ្យក្រុមហ៊ុន Yazaki Co,Ltd បុកសន្តិសុខម្នាក់កំពុងដើរថ្មើរជើងស្លាប់ រួចបើកទ្វារត់ចោលរថយន្ត!

កោះកុងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកកម្មករឲ្យក្រុមហ៊ុន Yazaki Co,Ltd មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានបុកអ្នកដំណើរថ្មើរជើងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៧ស្ថិតនៅចំណុចបញ្ជរលក់សំបុត្រស្ពានកោះកុង ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។…

ផ្លូវមួយចំនួន ក្នុងក្រុងខេមរភូមិន្ទ រងនូវការលិចលង់ ខណៈភ្លៀងនៅតែបន្តធ្លាក់

កោះកុងៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មានភ្លៀងធ្លាក់ជាប់ចាប់តាំងពីយប់ថ្ងៃទី ២៤ រហូតមកទល់ម៉ោង ១០ ព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៧ នេះ មិនទាន់រាំង បានបង្កឲ្យផ្លូវមួយចំនួន ក្នុងក្រុងខេមរភូមិន្ទ រងនូវការលិចលង់ ៕

តូចចិត្តឪពុកស្ដីឲ្យ បុរសម្នាក់ធ្វើអត្តឃាត សម្លាប់ខ្លួនឯង

កោះកុង មន្ត្រីប៉ូលិសក្រុងខេរមភូមិន្ទ បានប្រាប់ Post News ថា នៅវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា មានករណីធ្វើអត្តឃាតខ្លួនឯង ០១ ករណី នៅផ្ទះពូសាច់ថ្លៃ ត្រង់ចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា…

បុរសម្នាក់ស្រវឹងស្រាបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលបរិស្ថាន បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ!

កោះកុងៈ មន្ត្រីនគរបានក្រុងខេមរភូមិន្ទបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង ដែលបង្កដោយម៉ូតូបើកទៅបុកនឹងបង្គោលស្លាកបរិស្ថាន បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកែងភូមិ៤ សង្កាត់ដងទង់ ក្រុងចេមរភូមិន្ទ ខេត្តកោះកុង។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឿន ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប។…

ឃាត់ប្រុសស្រី ២នាក់ ករណីចែកចាយគ្រឿងញៀន

  កោះកុង: កម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ចំនួន ០៦នាក់ រថយន្តស៊ីរ៉ែន០១គ្រឿង ដឹកនាំដោយ អនុសេនីយឯក ចន សុខុម មេបញ្ជាការរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណីចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ…

ឃាត់ខ្លួនមេការផ្ទះសំណាក់តាម៉ាប់ តាមដីកា រកឃើញអាវុធ១ដើម!

កោះកុងៈ កម្លាំងការិយាល័យប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តកោះកុង កាលពីល្ងាចថ្ងៃទី១១ តុលា ម្សិលមិញ បានចាប់ខ្លួនយុវជនម្នាក់ ជាមេការផ្ទះសំណាក់យីហោតាម៉ាប់ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទៅតាមដីការបស់សាលាដំបូងខេត្តកោះកុងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន កាលពីឆ្នាំ២០១៥។ ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចក៏បានឈានទៅរកឃើញនូវអាវុធខ្លី១ដើម ម៉ាកប្រាស់ហា និងគ្រាប់ចំនួន៤គ្រាប់ផងដែរ និងបានធ្វើការចាប់ខ្លួនជនសង្ស័យឈ្មោះ ថង់ ស៊ាងថៃ…

បិទផ្ទះដាក់ធ្មេញយីហោ«ផ្ទះដាក់ធ្មេញសុបិន» គ្មានច្បាប់ និងគ្មានអនាម័យ

កោះកុងៈ អាជីវកម្មដាក់ធ្មេញ យីហោ «ផ្ទះដាក់ធ្មេញសុបិន» មួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបានចុះបិទកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ ដែលគ្មានច្បាប់អនុញ្ញាត និងគ្មានអនាម័យ។ ប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយមន្ត្រីមន្ទីរសុខាភិបាល និងចូលរួមសម្របសម្រួលដោយលោក…

បុរសអនាថាម្នាក់ ចង.កសម្លាប់ខ្លួន

កោះកុងៈ ប្រទះឃើញបុរសម្នាក់ចង.កធ្វើសម្លាប់ខ្លួន បង្កឲ្យការមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ប្រភពពីអ្នកជិតខាងបាននិយាយថា ជនអត្ដឃាតឈ្មោះ ឃាន ទុំ អាយុប្រហែល៥០ឆ្នាំ ជាជនអនាថា គ្មានទីពឹងពុំដឹងមកពីណាទេ ចេះតែដើរជ្រកតាមសំយាមផ្ទះគេ ហើយស្រវឹងខួបទៀតគ្មានសាច់ញ្ញាត្តិទេ។ ស្រាប់តែដល់ម៉ោងកើតហេតុត្រូវបានគេប្រទះឃើញ ចង.កនិងបង្គោលរបងស្លាប់បាត់ទៅហើយ។ បើតាមការពិនិត្យកោសល្យវិច័យរបស់កម្លាំងជំនាញបុរសខាងលើ…

ឃាត់ខ្លួនមុខសញ្ញាប្រុសស្រី២នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់

កោះកុងៈ កាលពីថ្ងៃទី១៤ ខែមិថុនា ម្សិលមិញកម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅបន្ទប់ផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនមួយចំនួនធំ។ ប្រតិបត្តិការនេះដឹកនាំដោយលោក យឹម ផេង ស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀន សហការជាមួយកម្លាំងអធិការក្រុងខេមរភូមិន្ទនៃស្នងការដ្ឋានខេត្តកោះកុង និងមានការចូលរួមពីលោក ប៊ូ ប៊ុន ហាង…