ដំណឹងស្វែងរកម្ចាស់បណ្ណបើកបរ…

បន្ទាយមានជ័យៈ យោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ដំណឹងស្វែងរកម្ចាស់បណ្ណបើកបរ លេខ190543047 ឈ្មោះ ថន សេងហួ ភេទប្រុស កើតឆ្នាំ១៩៩៧ មានអាស័យដ្ឋាន ភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ទំនាក់ទំនងលេខទូរស័ព្ទ ០១១ ៩៣៥០៩៧ / ០៨១ ៤៧០៦០៦…

ជនសង្ស័យម្នាក់តែងតែបង្ករការអុកឡុកដល់ ឪពុក ម្តាយ បងប្អូន និងបំផ្លិចបំផ្លាញសម្ភារះនៅក្នុងផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាបជនដែលប្រើប្រាស់សាររធាតុញៀន តែងតែបង្ករការអុកឡុកដល់ ឪពុក ម្តាយ បងប្អូន និងបំផ្លិចបំផ្លាញសម្ភារះនៅក្នុងផ្ទះ ៕  

សមត្ថកិច្ចចម្រុះបង្ក្រាបគ្រឿងក្នុងជ្រូក១០តោននាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខុសច្បាប់

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបាលឲ្យដឹងថា សមត្ថកិច្ចចម្រុះបានបង្ក្រាបគ្រឿងក្នុងជ្រូកប្រមាណ១០តោននាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតល្មើសច្បាប់ដឹកតាមរថយន្តធុនធំរបស់ថៃនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រីក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលសត្វខេត្តបន្ទាយមានជ័យបានប្រាប់ថា កម្លាំងរបស់លោកសហការគ្នាជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ចបទល្មើសខេត្តកម្លាំងជលផលខេត្តបានបង្ក្រាបផលិតផលសត្វដែលលួចនាំចូលពីប្រទេសថៃមានសាច់ជ្រូក៨០កេសនិងមានសាច់មាន់ឆ្អឹងមានច្រើនទៀតសរុបទំងន់ប្រហែលជា១០តោន។ លោក ហ៊ុយ​ ទូច បានបញ្ជាក់ថាផលិតផលសាច់ជ្រូកដែលសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបនេះ៖ទី១-គឺពុំមានច្បាប់អនុញ្ញាតចេញពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងអគ្គនាយកដ្ឋានហើយមួយវិញទៀតទាក់ទងទៅនិងការដឹកជញ្ជូនគឺមិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនៃច្បាប់សុខភាពសត្វនិងផលិតកម្មសត្វនិយាយរួមការដឹកខុសលក្ខណៈបច្ចេកទេសនៃការវិញខ្ចប់ដែលធ្វើឲ្យផលិតផលទាំងនេះខូចគុណភាពប៉ះពាល់សុខភាពប្រជាពលរដ្ឋយកទៅទទួលទាន។ លោកហ៊ុយទូចបញ្ជាក់ទៀតថាផលិតផលគ្រឿងក្នុងជ្រូកឆ្អឹងមាន់ទាំងនេះដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យគឺប្រមូលយកទៅដុតកម្ទេចចោលដោយមិនមានការលើកលែងនោះទេ។ប៉ុន្តែមុនដុតកម្ទេចចោលត្រូវយកសំណាកមកវិភាគរកសារធាតុគីមីដែលបំផ្លាញសុខភាពជាមុនសិនបន្ទាប់មករៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីផងដែរ៕  

គ្រួសារសពចំនួន ១២គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន

ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ បានអញ្ចើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា គ្រួសារសពទាំង ១២គ្រួសារ ទទួលបាន ១គ្រួសារថវិកាចំនួន៥លានរៀល ដែលមានលំនៅនៅក្រុងប៉ោយប៉ែត ។មកទល់ថ្ងៃទី៥ខែកក្កដា នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន៣៩នាក់ហើយ។…

មន្រ្តីជំនាញដកហូត នំកញ្ចប់ មីកញ្ចប់ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះធ្វើការត្រួតពិនិត្យផលិតផល ទំនិញនៅតាមបណ្តាគេហដ្ឋាន និងឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាលទ្ធផល…

នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបញ្ជូនជនសង្ស័យដែលនាំមនុស្សចេញមិនស្របច្បាប់១០នាក់ទៅសាលាដំបូង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះបានបញ្ជូនខ្លួនជនសង្ស័យពីបទនាំមនុស្សចេញមិនស្របច្បាប់ចំនួន១០នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី។ លោកស្រីឧត្តមសេនីយ៍ត្រីឌីសុជាតិស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាជនសង្ស័យទាំង១០នាក់នេះគឺពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃមិនស្របច្បាប់ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១បានធ្វើការឃាត់ខ្លួនចំនួន០២ករណីដោយឡែកពីគ្នាជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១រួចបានធ្វើការប្រគល់ឲ្យនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនមកកាឋរិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។ លោកស្រីឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន០៥គ្រឿងដែលជាម្យោបាយសម្រាប់បម្រើឲ្យបទល្មើសដឹកជញ្ជូនពលករដើម្បីឆ្លងដែន។ បើយោងតាមចម្លើយបំភ្លឺរបស់ពលករចំនួន៥នាក់(ជនជាតិថៃ០១នាក់)និងចម្លើយសារភាពរបស់ជនសង្ស័យទាំង១០នាក់ឲ្យដឹងថាពួកគេពិតជាបានប្រព្រឹត្តអំពើនាំមនុស្សចេញដោយមិនស្របច្បាប់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជូនទៅសាលាដំបូងខេត្តបន្តាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំពោះពលករចំនួន០៥នាក់ត្រូវបានធ្វើកិច្ចសន្យាអប់រំរួចឲ្យពួកគេវិលទៅលំនៅឋានវិញ។ចំណែកជនជាតិថៃ០១នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យនិមិត្ត៕  

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់មនុស្ស៤នាក់និងរឹបអូសជាង១គីឡូក្រាមនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១វេលាម៉ោង២០និង២១នាទីកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)ដឹកនាំដោយលោកនាយករងឃឹងសារ៉ាត់និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកនាំសម្របសម្រួលពីឯកឧត្តមកើតវណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបើកការស៊ើបអង្កេតស្រាវជ្រាវឈានទៅបង្ក្រាបបាននៅចំណុចផ្ទះសំណាក់ប៉ោយប៉ែតផាសភូមិក្បាលស្ពាន់២សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លទ្ធផលនៃប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនជនសង្ស័យ០៤នាក់៖ ១-ឈ្មោះប៉ៅហ៊ឹងហៅប៉ាវភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ។ ២-ឈ្មោះម៉ៅទូចភេទស្រីអាយុ៤៩ឆ្នាំជនជាតិខ្មែរ។ ៣-ឈ្មោះម៉ៅងស្រស់ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ។ ៤-ឈ្មោះថោងផល្លាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមាន៖១-មេតំហ្វេតាមីន(ICE)១កញ្ចប់ធំទម្ងន់សុទ្ធ1034.90g,២-កញ្ឆាក្រៀម4.95g,៣-ទូរស័ព្ទ៣គ្រឿង,៤-ម៉ូតូ៤គ្រឿងនិង៥-លុយថៃ៨៦,៤០០បាត។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធី៕  

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ…

ករណីចរាចរណ៍ ស្រាប់តែប្រទះឃេីញគ្រឿងញៀនជាច្រេីននៅជាមួយមុខ សញ្ញាជាជនសង័្សយ នៅឯខេត្តបន្ទាយមានជ័យត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ អនុវត្តដីកាក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ ស្រាប់តែប្រទះឃេីញគ្រឿងញៀនជាច្រេីននៅជាមួយមុខ សញ្ញាជាជនសង័្សយ នៅឯខេត្តបន្ទាយ មានជ័យ៖ លពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ…

ស្រាថ្នាំ តាំង គួយ ប្រមាណ២៧,៧៥៦ដប ដែលមានសារធាតុគីមី ត្រូវបានបំផ្លាញចោល នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបកាក្លែងបន្លំ CCF នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានធ្វើការបំផ្លាញស្រាថ្នាំ តាំង គួយ ចំនួន ២,៣១៣យួរ ស្មើ ២៧,៧៥៦ដប ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត…