កងកម្លាំងជួរមុខ កងពលតូចថ្មើរជើងលេខ៥១ បានបន្តបេសកកម្មប្រតិបត្តិការតាមបន្ទាត់ព្រំដែន និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងជួរមុខ កងពលតូចថ្មើរជើងលេខ៥១ ល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា កងកម្លាំងជួរមុខរបស់កងពល បានសហការជាមួយកម្លាំងចម្រុះ អនុវត្តភារកិច្ច ប្រតិបត្តិការល្បាតត្រួតពិនិត្យ ជាប្រចាំទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូល ដោយខុសច្បាប់ ពីសំណាក់មេខ្យល់ តាមគ្រប់រូបភាព ក្នុងនោះដែរ កងកម្លាំងកងពល…

មន្ត្រីជំនាញរកឃើញ ភេសជ្ជៈប៉ូវកម្លាំង ដំណាប់ខ្នុរ នំធុង ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

ជនសង្ស័យម្នាក់ ជាក្រឡាបញ្ជីចៅក្រម ត្រូវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូង ជាប់ពាក់ព័ន្ធករណីឆបោក

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធករណីឆបោក ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ…

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អញ្ជើញត្រួតពិនិត្យក្រុមគ្រូពេទ្យចុះយកសំណាកក្នុងតំបន់បិទខ្ទប់ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានអញ្ជើញត្រួតពិនិត្យ ក្រុមគ្រូពេទ្យជួរមុខ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលកំពុងបន្តចុះយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសហការជាមួយ ក្រុមគ្រូពេទ្យ កងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។ ឧត្តមសេនីយ៍ត្រី ជឹម…

រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត់សម្ភារយ៉ាងតំណំ។ ហេតុការណ៍បង្កគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦នឹង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំនុចចន្លោះបង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។   សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា…

ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតយ៉ាងតំណំ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារយ៉ាងតំណំ ។ ហេតុការណ៍បង្កគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំ…

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឣញ្ជើញចុះត្រួតពិនិត្យ ទីតាំងយកសំណាក និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងយកសំណាក និងតំបន់ក្រហមបិទខ្ទប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយរកឃើញបុគ្គលិកក្រុមហ៊ុន Star Complex ,…

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះអនុវត្តវិធានការរដ្ឋបាល អគារស្នាក់នៅរបស់ក្រុមហ៊ុនStar Complex ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យសំណាកកូវីដ-១៩

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ខេត្តដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចំរុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការរដ្ឋបាល អគារស្នាក់នៅរបស់ក្រុមហ៊ុនStar Complex ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន…

សមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃប្រុស-ស្រី២៥នាក់ រួមទាំងមេខ្យល់និងអ្នកមើលផ្លូវចំនួន៥នាក់ លួចឆ្លងចូលមកកម្ពុជា

ទាហានកងកម្លាំងបូផា ខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិថៃមកពីតំបន់ភាគខាងជើង និងមកពីតាមបណ្តាខេត្តមួយចំនួនទៀតសរុប២៥នាក់ រួមទាំងមេខ្យល់និងអ្នកមើលផ្លូវចំនួន៥នាក់ ពេលកំពុងលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅពេលយប់ ក្នុងភូមិសាស្រ្តស្រុកគោកឃ្យូង ដើម្បីទៅធ្វើការនៅកាស៊ីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា។ សេចក្ដីរាយការពីសមត្ថកិច្ចនៅបន្ទាត់ព្រំដែននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះថា៖ អនុវត្តតាមវិធានការរឹតបន្តឹង ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដើម្បីទប់ស្កាត់ការរាត្បាតរបស់កូវីដ-១៩…

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះសម្របសម្រួល ណែនាំពន្យល់ ដល់បងប្អូន កម្មករ កម្មការិនីតំបន់សេដ្ឋកិច្ចពិសេសអូរនាង

ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បន្តដឹកនាំ ក្រុមការងារ មន្ត្រី ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួល និងពន្យល់ណែនាំដល់បងប្អូនកម្មករ កម្មការិនីតំបន់សេដ្ឋកិច្ចពិសេសអូរនាង សូមចូលរួមអនុវត្តវិធានការសុខាភិបាល និងមានការជឿជាក់លើអាជ្ញាធរដែលកំពុងខិតខំព្យាយាមរកដំណោះស្រាយជូនបងប្អូនកម្មករ កម្មការិនី ក្រោយពីមានការផ្ទុះអ្នកវិជ្ជមានកូវិដ១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ។ ជាលទ្ធផល…