អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ ចូល ជាបណ្ដោះអាសន្នសង្កាត់ប៉ោយប៉ែតទាំងស្រុង និងមួយផ្នែក នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ ចូល ជាបណ្ដោះអាសន្នសង្កាត់ប៉ោយប៉ែតទាំងស្រុង និងមួយផ្នែក នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង នៅក្រុងប៉ោយប៉ែត បានផ្តល់អគារជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំរាប់បង្កើតជាទីកន្លែង សំរាកព្យាបាលអ្នកជំងឺកូវីដ-១៩

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចាត់ចែងរៀបចំទីតាំងភោជនីយដ្ឋាន តាំង ប៊ុនហេង ឲ្យទៅជាកន្លែងសម្រាកព្យាបាល អ្នកជំងឺកូវីដ១៩ ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណនូវទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង…

កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានចេញប្រតិបត្តិការបិទខ្ទប់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត

កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានចេញប្រតិបត្តិការបិទខ្ទប់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។ សូមបញ្ជាក់ជូនថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់( Lockdown) តំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១យប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព…

អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យមើលទីតាំង ៤កន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩

ថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន…

អាជ្ញាធរ សម្រេចបិទអាគារស្នាក់នៅ និងទីតាំងផ្សេងទៀត សរុប៦ទីតាំង ក្នុងក្រុងក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ទៅលើបុរស ជនជាតិឥណ្ឌូនេស៊ីម្នាក់

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ សម្រេច បិទភ្លាមៗ អាគារស្នាក់នៅចំនួន២កន្លែង និងបុរីដួងច័ន្ទ រួមនឹង៣ទីតាំងបន្ថែម ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញ ករណីវិជ្ជមានកូវីដ១៩ ទៅលើបុរស ជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីជាវិធានការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានស្នាក់នៅ ក្នុងបុរី…

ជាងជួសជុលរថយន្តម្នាក់ ទៅលេងប្រពន្ធមិនជួប ជួបអ្នកនៅជាមួយចាប់រំលោភបានសម្រេច នាងប្តឹងកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ចាត់ការតាមច្បាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពីបទរំលោភសេពសន្ទវៈ កើតឡើង នៅវេលាម៉ោង០២ ទាបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេស្វផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។…

ប្រើហិង្សាទៅលើនារីជាសង្សាររបស់ខ្លួនរហូតដល់នាងទ្រាំមិនបានប្តឹងសមត្ថកិច្ចចាត់ការតាមច្បាប់

បន្ទាយមានជ័យៈ យោងតាមផេករបស់ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្ក្រាបឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើអំពើហិង្សាទៅលើនារីជាសង្សាររបស់ខ្លួនដែលមានឈ្មោះ វឿន ពិសី អាយុ១៩ឆ្នាំ បណ្តាលអោយរងរបួសដៃ និងជើង បច្ចុប្បន្នជនស្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕  

ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតតូបលក់ដូរអស់៦០តូប ផ្ទះអស់១៦ខ្នងនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេករបស់រដ្ឋបាលក្រុងប៉ោយប៉ែតបានឲ្យដឹហងា អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោកចៅសង្កាត់ប៉ោយប៉ែតបានអញ្ជើញចុះពិនិត្យដល់ទីតាំងដែលបានរងការខូចខាតស្ទើរទាំងស្រុងដោយភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់បណ្តាលឱ្យខូចខាតតូបលក់ដូរអស់៦០តូប ផ្ទះអស់១៦ខ្នង និងប្រជាពលរដ្ឋរងរបួសចំនួន៥នាក់តែមិនបណ្តាលបាត់បង់ជីវិតឡើយ ។ បាតុភូតធម្មជាតិនេះកើតឡើងនៅល្ងាចថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៤…

ខេត្តបន្ទាយមានជ័យ បានរៀបចំទីតាំង ៩ និងក្រុមគ្រូពេទ្យ ១៣ក្រុម ដើម្បីយុទ្ធនាការចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ

  ឯកឧត្តម អ៊ុ រាត្រី អនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់ការពារជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យ បានរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជាក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖ ៩ទីតាំង លើ៩ ក្រុង/ស្រុក និងមានក្រុមគ្រូពេទ្យ ១៣ក្រុម នៅក្រុងសិរីសោភ័ណ ២ក្រុម ២ទីតាំង មន្ទីរពេទ្យបង្អែកក្រុង និងសាលាវិទ្យាល័យសិរីសោភ័ណ…

ក្មេងទំនើងបង្កភាពអនាធិបតេយ្យ១០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន១០នាក់ដែលបានបង្កភាពអនាធិបតេយ្យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបឃាត់ខ្លួនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកវរសេនីយ៍ទោបោនសីហាអធិការស្តីទីក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានធ្វើការឃាត់ក្រុមក្មេងទំនើងចំនួន០២នាក់នៅចំណុចភូមិបាលិលេយ្យ២សង្កាត់ប៉ោប៉ែតក្រុងប៉ោយប៉ែតនិងដកហូតបានកាំបិត១ដើមព្រមទាំងម៉ូតូ០១គ្រឿងយកមកសួរនាំនៅអធិការដ្ឋាន។ លោកអធិការស្តីទីបន្តថាក្រោយពីបានសួរនាំក្មេងទាំង០២នាក់កម្លាំងនគរបាលក្រុងបានឈានទៅដល់ការឃាត់ខ្លួនបក្ខពួកប្រុសស្រីចំនួន០៧នាក់ទៀតនិងបានដកហូតបានកាំបិតកែច្នៃ១ដើមនិងកាំបិតប៉័ងតោចំនួន១ដើមព្រមទាំងម៉ូតូ០២គ្រឿងនៅចំណុចបន្ទប់ជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោបោនសីហាបានឲ្យដឹងទៀតថា៖នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងឈ្មោះហយរស់បានសារភាពថាក្រុមពួកខ្លួនមានរហ័សនាមថាក្រុមសូឡូហើយក្រុមរបស់ខ្លួនធ្លាប់បានធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេងនិងទៅលើអ្នកដ៏ទៃច្រើនដងផងដែរឲ្យតែមើលមុខនិងជិៈម៉ូតូវ៉ាពួកគេ។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ឲ្យដឹងថា៖ក្រោយពីកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានធ្វើការឃាត់ក្មេងទំនើងបាន០៩នាក់បន្ទាប់ពីកម្លាំជំនាញបានស្រង់ចម្លើយទាំង០៩នាក់រួចមកនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២១វេលាម៉ោង១៥និង៣០នាទីកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបន្តឈានទៅដល់ការឃាត់ខ្លួនបានបក្ខពួកបានចំនួន០៣នាក់បន្ថែមទៀតនិងបានដកហូតបានកាំបិតខ្វែវចំនួន១ដើមព្រមទាំងម៉ូតូម៉ាកអ៊ិចស៊ិនទ័រ១គ្រឿងផងដែរ។ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់បន្ថែមទៀតថា៖ចំពោះក្មេងស្រីចំនួន០២នាក់ព្រះរាជ្ញអាជ្ញាបានអនុញ្ញាតឲ្យធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចហៅឪពុកម្តាយឲ្យនាំមកយកត្រឡប់ទៅផ្ទះវិញនៅល្ងាចថ្ងៃទី២៧ខែមីនាឆ្នាំ២០២១។ដោយឡែកចំពោះក្មេងទំនើងប្រុសៗចំនួន១០នាក់និងវត្ថុតាងដាវកាំបិតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២១៕