សម្តេចតេជោ ហ៊ុន សែន ស្នើសុំដល់ប្ដីប្រពន្ធ ដែលលែងលះគ្នាហើយ សូមកុំជេរតាមហ្វេសប៊ុក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ស្នើសុំឱ្យអ្នកដែលបានយកគ្នាធ្វើជាប្តីប្រពន្ធ ហើយលែងលះគ្នា សូមកុំជេរគ្នាបង្ហោះតាម ហ្វេស ប៊ុក ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍កូននៅពេលខាងមុខ។ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ…