គីរីវង្សសុខសែនជ័យ អត់ទាន់ស្គាល់ពាក្យឈ្នះទេក្នុងការប្រកួតបញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជា

ជំនួបសប្តាហ៍ទី ១១ នៅវេលាម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧ ម្សិលមិញជាការប្រកួតបញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៧ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នៅតែមិនទាន់ស្គាល់ពាក្យឈ្នះទេបន្ទាប់ពីចាញ់ ក្លិបបាល់ទាត់ណាហ្គាវើល ដោយលទ្ធផល ១ទល់៣ នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ…

ព្រះខ័នរាជស្វាយរៀង យកឈ្នះ អាសុីអឹរ៉ុបយូណាយធីត ៤ទល់៣

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្តាហ៍ទី ១១ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លិបបាល់ទាត់ អាសុីអឹរ៉ុបយូណាយធីត ដោយលទ្ធផល​ ៤ទល់៣ លើកីឡដ្ឋានស្វាយរៀង កាលពីថ្ងៃ សៅរ៍ ទី ១៣ កន្លងទៅ។ ជ័យជម្នះនេះធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង​ ទទួលបាន ៣ពិន្ទុ…

មុននេះ អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ បឹងកេត ២ទល់១

នៅម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧ មុននេះ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះ ក្លិបបាល់ទាត់បឹងកេតអេហ្វសុី ដោយលទ្ធផល ២ទល់១ ក្នុងជំនួបសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៧ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ…

គីរីវង្សសុខសែនជ័យ បើកទ្វារទទួលស្វាគមន៍ ណាហ្គាវើល ក្នុងសប្តាហ៍ទី ១១ រសៀលនេះ

ជំនួបសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៧ នៅវេលាម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧ នេះក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នឹងទទួលស្វាគមន៍ ក្លិបបាល់ទាត់ណាហ្គាវើល នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ ។ គិតត្រឹមសប្តាហ៍ទី…

ខេមបូឌានថាយហ្គឺរ បន្តរយកឈ្នះលើ វេស្ទើនភ្នំពេញ

ជំនួបសប្ដាហ៍ទី ១១ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ បន្តយកឈ្នះលើ ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ ដោយលទ្ធផល ៣ទល់២ នាវេលាម៉ោង ៣រសៀលម្សិលមិញ នៃកីឡដ្ឋានខេត្តសៀមរាប ដេលជាទឹកដីរបស់ខេមបូឌានថាយហ្គឺរ​។ ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរ គឺខេមបូឌានថាយហ្គឺរ ធ្លាប់ឈ្នះ ៤លើក ស្របពេល វេស្ទើនភ្នំពេញ ឈ្នះម្ដងគត់…

ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង បើកទ្វារទទួលស្វាគមន៍ អាសុីអឹរ៉ុបយូណាយធីត ក្នុងសប្តាហ៍ទី ១១

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្តាហ៍ទី ១១ រវាងក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលស្វាគមន៍ ក្លិបបាល់ទាត់ អាសុីអឹរ៉ុបយូណាយធីត នាវេលាម៉ោង ៦ល្ងាច លើកីឡដ្ឋានស្វាយរៀង នៅថ្ងៃ សៅរ៍ ទី ១៣ នេះ។ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង ខណៈដែលប្រកួត ១០លើក…

គ្រូបង្គោល ក្រសួងការពារជាតិ ថាត្រូវការឈ្នះ អគ្គិសនីកម្ពុជា ក្នុងជំនួបសប្តាហ៍ទី ១១ ល្ងាចនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្តាហ៍ទី ១១ រវាងក្លិបបាល់ទាត់ ក្រសួងការពារជាតិ នឹងត្រូវទទួលស្វាគមន៍ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នាវេលាម៉ោង ៦:០០ នាទីល្ងាច លើកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) នៅថ្ងៃ សៅរ៍ ទី ១៣ នេះ ខណៈលោក ទេព ឡុងរចនា បាននិយាយកាលពីសប្តាហ៍មុនថាត្រូវការឈ្នះជាចាំបាញ់ក្នុងជំនួបលើកនេះ…

ខេមបូឌានថាយហ្គឺរ ទទួលក្រុម វេស្ទើនភ្នំពេញ ក្នុងជំនួបសប្តាហ៍ទី១១ រសៀលនេះ

ជំនួបសប្ដាហ៍ទី ១១ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ និងទទួលស្វាគមន៍ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ នាវេលាម៉ោង ៣រសៀល ថ្ងៃ សៅរ៍ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ នៃកីឡដ្ឋានខេត្តសៀមរាប។ ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរ គឺខេមបូឌានថាយហ្គឺរ ធ្លាប់ចាញ់វេស្ទើនភ្នំពេញ ម្ដងគត់។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ – រដូវកាល ២០១៤ ថ្ងៃទី…

ភ្នំពេញក្រោន បានចុះកិច្ចសន្យាជាមួយកីឡាករសញ្ជាតិកូរ៉េខាងត្បូង

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចុះហត្ថលេខានាំយកកីឡាករបរទេសថ្មីជាខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងឈ្មោះ Gisung Yeon កាលពីម្សិលមិញ ជាមួយនឹងកិច្ចសន្យារហូតដល់ចប់ដល់រដូវកាល បន្ទាប់ពីធ្វើតេស្តសមត្ថភាព​នៅសប្តាហ៍មុន។ លោក Oleg Starynskyi ដែលជាគ្រូបង្គោលក្លិប ភ្នំពេញក្រោន បានថ្លែងថា៖« Gisung មានល្បឿនលឿន និងមានការផ្លាស់ទីបានល្អ ជាពិសេសគេមានកម្លាំងគ្រប់គ្រាន់ និងមានបច្ចេកទេសក្នុងការទាត់បញ្ចូលទីច្បាស់ល្អ។ កីឡាករវ័យ ២៧ឆ្នាំ នេះធ្លាប់បានប្រកបអាជីពនៅក្នុងបណ្តាក្លឹបបាល់ទាត់មួយចំនួននៅប្រទេសថៃ…

រឿង​៥​យ៉ាង ​ប្រិយមិត្ត​ប្រហែល​​មិន​ដឹង​ពី​ក្លិប​ធំ​ៗ​លើ​លោក​នេះ

ប្រិយមិត្តស្រលាញ់វិស័យកីឡាបាល់ទាត់តែងតែមានក្លិបដែលខ្លួនពេញចិត្ត ចុះទន្ទឹមនឹងការចូលចិត្តនេះដែរ តើមិត្តអ្នកអានបានដឹងអ្វីខ្លះដែរពីក្លិបធំៗនៅលើលោកនេះ? ខាងក្រោមនេះជារឿង៧យ៉ាងដែលបានកើតឡើងចំពោះក្លិបបាល់ទាត់មុននិងក្រោយជោគជ័យមកទល់បច្ចុប្បន្ន៖ ១. ក្លិប Real Madrid បង្កើតឡើងដោយជនជាតិកាតាឡាន់ពីរនាក់ ក្លិប Real Madrid បង្កើតឡើងនៅឆ្នាំ១៩០២ ហើយអ្នកផ្ដួចផ្ដើមដំបូងនោះគឺជាបុរសសញ្ជាតិកាតាឡាន់ពីរនាក់បងប្អូនឈ្មោះ Carlos Padros និង Juan Padros។ កាលដំបូងឡើយក្លិបយក្សនៅអេស្ប៉ាញមួយនេះមានឈ្មោះថា…