រន្ធត់ណាស់! ករណីធ្លាក់ឈើត្រូវចំយុវជនអាយុប្រហែលជាង ២០ឆ្នាំម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីធ្លាក់ឈើត្រូវចំយុវជនអាយុប្រហែល ២០ឆ្នាំម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈនេះសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

រថយន្តមួយគ្រឿង សង្ស័យបើកបរដោយស្រ្តីម្នាក់ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យមួយកំណាត់មុខខ្ទេចរងការខូចខាត

ភ្នំពេញៈ​ នាវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-0520 សង្ស័យបើកបរដោយស្រ្តីម្នាក់ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍៖…

ករណីរថយន្តស្ដារិចមួយគ្រឿង បើកបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង៣០យប់ជិតភ្លឺឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ករណីរថយន្តស្ដារិចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-2543 បុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើឡើង រថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តបង្កហេតុ មួយគ្រឿងម៉ាក Audi Q7 ពណ៌ស…

ករណីផ្ទុះអាវុធជាច្រើនគ្រាប់ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះមកឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញៈ នាវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៥៦ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុនោះ គាត់បាននិយាយប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេល កើតហេតុពួកគាត់បាននៅក្នុងផ្ទះ ស្រាប់តែឮសូរផ្ទុះអាវុធជាច្រើនគ្រាប់ ។…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Ford Raptorនិងម៉ូតូPass App បុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់២នាក់

ភ្នំពេញៈ នាវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ តុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក Ford Raptor និងម៉ូតូ Pass App មួយគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ…

ជនសង្ស័យចំនួន០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរនូវសារធាតុញៀន និងដកហូតវត្ថុតាងសរុបជិត៤គីឡូក្រាម

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន សរុបជិត៤គីឡូក្រាម ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២និង១៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ខណៈកម្លាំងចុះល្បាតដល់នៅចំណុចគង់ហុង…

រថយន្តដឹកខ្សាច់បុករះ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នាវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់មួយគ្រឿងបុករះ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ចំណុចផ្លូវបែកជាបួន សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FuSu មួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-1641…

ចោរឆក់បីនាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់កាបូបពលរដ្ឋទាំងព្រឹកព្រលឹម

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦៖៣០នាទី កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វើការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ…

​ជនសង្ស័យម្នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ​ឆក់​កាបូបស្ពាយ​នារី​ម្នាក់ ត្រូវកម្លាំង​ល្បាត​ប្រទះ​ឃើញឃាត់ខ្លួន

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៦​និង​០០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចុះ​ល្បាត​តាម​ដងផ្លូវ​២១៧​ មុខ​ផ្ទះ​លេខ​១៧៣Eo​ ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម្នាក់ឯង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​កំពុង​បើក​ម៉ូតូ​ ។​ ​ភ្លាម​នោះ​កម្លាំង​ជំនាញ​ធ្វើការ​ប្រដេញ​រហូត​ ជនសង្ស័យ​បាន​រត់​ចូល​ក្នុងផ្ទះ​សំណាក់​យីហោ​ ស្រែ​ពណ៌​…