កម្លាំងសមត្ថកិច្ចចម្រុះ បង្កា្របជនសង្ស័យជាង១០០នាក់ ពាក់ព័ន្ធករណីគ្រឿងញឿននិងល្បែងស៊ីសង

ភ្នំពេញៈ នៅវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅឡោមព័ទ្ធទីតាំងមួយកន្លែងមានស្លាកយីហោ (អឹមអិល) ឃាត់ខ្លួនមនុស្សជាង ១០០នាក់ ក្នុងនោះមានជនបរទេសផងដែរ ពាក់ព័ន្ធករណីគ្រឿងញៀន និងល្បែងស៊ីសង ស្ថិតតាមបណ្តោយផ្លូវប្រឡាយលូ ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចចម្រុះ…

ចោរមាត់រឹង ជាជនជាតិចិន០២នាក់ មិនឆ្លើយសារភាពទាល់តែសោះ ក៏នៅតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការបានសម្រេច

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០១និង៥៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី គាស់ទម្លុះទ្វារកញ្ចក់…

រថយន្តម៉ាក Range Rover មួយគ្រឿង ពាក់ស្លាកលេខនគរបាល បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Range Rover មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2.7774 បើកបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ…

រថយន្តLexus ពីរគ្រឿងបើកបរបញ្ច្រាសទិសប្រដេញគ្នា បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់សង្ស័យបាក់ដៃ

ភ្នំពេញៈ នៅវេលាម៉ោង០៦និង២០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Lexus ពីរគ្រឿងបើកបរបញ្ច្រាសទិសប្រដេញគ្នា បានជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus ចំនួន០២គ្រឿង បើកបរបញ្ច្រាសទិស…

ករណីសង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះរថយន្តដឹកទំនិញមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីសង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះរថយន្តដឹកទំនិញមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត ស្ថិតម្តុំក្រោយពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ៤០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ទប់ស្កាត់ភ្លាមៗ ៕

ករណីរថយន្តព្រូស ១គ្រឿង កំពុងបើកសុខៗ ស្រាប់តែរេចង្កូតហោះឡើងបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BN-7701 កំពុងបើកសុខៗ ស្រាប់តែរេចង្កូតហោះឡើងបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ខណៈនេះអគ្គិភ័យឆាបឆេះក្លឹប ALL FRIENDS PUB នៅខណ្ឌចំការមន

ភ្នំពេញៈ (ព័ត៌មានបឋម) ខណៈនេះរថយន្តអគ្គិភ័យចេញអន្តរាគមន៍ជាច្រើនគ្រឿង នាវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះក្លឹបមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

រថយន្ត Lexus Nx200T បុកម៉ូតូ PassApp មួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Lexus Nx200T មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BC-6605 បុកម៉ូតូ PassApp មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HW-9158 បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…

មួយករណីទៀតហើយ! ជនជាតិចិនមានគ្នា៤នាក់ ជិះរថយន្តPrusមួយគ្រឿង បុកពំនូកថ្មពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបា​នកើតឡើង រថយន្ត Toyota Prus មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BD-0600 បើកបរបុកពំនូកថ្មក្រឡាប់ផ្ងារជើង ខណៈពេលមេឃភ្លៀងខ្លាំង ទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ…

ចិនបើករថយន្តស៊េរីទំនើប១គ្រឿង បុកទ្រូងផ្លូវពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក អាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM-5377 បុកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់និងរងការខូចខាត ស្ថិតតាមបណ្តោយព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍៖…