ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (មិនរាងចាល) នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល…

ករណីរថយន្តឡង់គ្រីស័រមួយគ្រឿងរេចង្កូតបុកគល់ស្ពានបណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីរថយន្តឡង់គ្រីស័រមួយគ្រឿងបានរេចង្កូតបុកគល់ស្ពាន អាកាសក្បាលថ្នល់បណ្តាលឲ្យរងការខូចខាត កើតហេតុកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។  

ភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំបាក់ដើមឈើ សង្កត់លើរថយន្តមួយគ្រឿងរងការខូចខាត

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំបាក់ដើមឈើ សង្កត់រថយន្តមួយគ្រឿង ម៉ាកស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-4414 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅរសៀលថ្ងៃកើតហេតុខាងលើ មានភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់បោកបក់មកយ៉ាងខ្លាំង បណ្តាលឲ្យដើមឈើមួយដើម…

ភ្លៀងមួយមេធំធ្លាក់មួយយប់ទល់ភ្លឺ បណ្តាលឲ្យប្រឡាយបឹងត្របែកទឹកជន់លិចផ្លូវ នៅខណ្ឌចម្ការមន

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្តីរាយការណ៍ព័ត៌មានពីក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ករណីភ្លៀងមួយមេយ៉ាងធំមួយយប់ទល់ភ្លឺ បណ្តាលឲ្យប្រឡាយទឹកស្អុយ មានទឹកជន់លិចដងផ្លូវ នៅម្តុំបឹងត្របែក ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

មុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចសហការស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស…

ស្ត្រីជនជាតិវៀតណាមម្នាក់ លោតសំលាប់ខ្លួនពីអាគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញៈ នាវេលាម៉ោង ១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីស្ត្រីជនជាតិវៀតណាមម្នាក់ លោតទម្លាក់ខ្លួនពីលើអាគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា មកដល់ជាន់ទល់ដីបណ្ដាលឲ្យបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះបើតាមអត្តសញ្ញាណបណ្ណដែលសមត្ថកិច្ចឆែកក្នុងកាបូបមានឈ្មោះ TRUONG THIMINHTHU ភេទស្រី អាយុ ២៦ឆ្នាំ។ តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅទីតាំងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុពួកគាត់កំពុងតែឈរយាមដូចសព្វដងហើយ…

បុរសម្នាក់បើករថយន្តព្រូស រេចង្កូតជ្រុលបុកផ្លាកសញ្ញាចរាចរណ៍និងដើមឈើ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-6033 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ​ បានរេចង្កូតបុកដើមឈើ និងបង្គោលផ្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យរងការខូចខាត ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់នោះទ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ២៧១…

ចិនបើករថយន្តលឿន បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ កាលវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់១កង់ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ មុនពេលកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N…

រថយន្តដឹកទឹកសុទ្ធស៊ុបភើហាយ-ធិច បើកបុកនិងកិនម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចារចរណ៍ មួយបានកើតឡើង រថយន្តដឹកទឹកសុទ្ធមួយគ្រឿងមានយីហោ ស៊ុបភើហាយ-ធិច បើកបុកនិងកិនម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល់ ម្នាក់សង្ស័យបាក់ជើងត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ…

សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ ប៉ុនប៉ង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ ជិត​៦០០​គីឡូក្រាម​ តាម​ផ្លូវ​សមុទ្រ​ ចេញ​ទៅ​ប្រទេស​ទី​៣

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​…