ជនសង្ស័យ​ម្នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយក​កាំបិតប៉័ងតោ​កាប់ ជនរងគ្រោះ បណ្តាលឲ្យរងរបួស

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើ​កាំបិតប៉័ងតោ​កាប់​)​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៩​និង​០៥​នាទី​ ត្រង់​ចំណុច​ បុរី​ពិភព​ថ្មី​ ផ្លូវ​លេខ​០៨B​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​…

ករណីរថយន្តបែនដឹកដីបុកកិនម៉ូតូ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកដី បុកកិនម៉ូតូពីលើ បណ្ដាលឲ្យរងការខូចខាត ហើយពិតជាសំណាងល្អណាស់ ដែលជនរងគ្រោះជាម្ចាស់ម៉ូតូលោតចេញទាន់វេលា ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់៖ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ដឹកម៉ូយពីខេត្តកណ្ដាលទៅចោមចៅ ប៉ុន្តែមិនទាន់គោលដៅផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍។…

គួរឲ្យអាណិតណាស់! ក្មេងប្រុស ២នាក់ ដើរវង្វេងម្ដាយស្រែកទ្រហោយំ នៅក្នុងផ្សារបុរីពិភពថ្មី២ចំការដូង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង៣៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានករណីក្មេងប្រុស ២នាក់ ដើរវង្វេងម្ដាយកំពុងអង្គុយយំ ក្នុងផ្សារបុរីពិភពថ្មី២ចំការដូង ស្ថិតក្នុងសង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

រថយន្ត PAJERO ផ្លាកលេខ ប មានជ័យ 2A-2889 រេចង្កូតរអិលធ្លាក់ផ្លូវ ខណៈមេឃកំពុងភ្លៀង

ភ្នំពេញៈ កាលពីវេលាម៉ោងប្រមាណ៨និង៥៣ នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរថយន្ត១គ្រឿងរេចង្កូតរអិលធ្លាក់ផ្លូវ ខណៈមេឃកំពុងភ្លៀង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក PAJERO ពណ៌ទឹកប្រាក់ លាយទឹកប៊ិច…

មុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ យ៉ាងសកម្មចំនួន០៩ករណី ក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួលគ្មានលេខ…

មានករណីរថយន្តដឹកភេសជ្ជៈ កំពុងតែបើកសុខៗ ស្រាប់តែឆេះ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) ខណៈនេះ មានករណីឆេះរថយន្តដឹកភេសជ្ជៈកំពុងតែបើកសុខៗ ដែលហេតុការណ៍នេះ ស្ថិតនៅស្តុបថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ផងដែរ ៕

បុគ្គលិកស្រាបៀរកម្ពុជាម្នាក់ បើកម៉ូតូចេញពីផ្ទះមិត្តភក្ដិ មិនប្រយ័ត្នបុកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯង ត្រង់ចំណុចលើផ្លូវ២១៧ ខាងត្បូងស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយមនុស្សប្រុសម្នាក់ (ស្លាប់) ក្រោយពេលដែលបញ្ជូនទៅដល់គ្លីនិចសួគ៌ា។ ១/ម៉ូតូម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ…

ស្រ្តីម្នាក់ជិះម៉ូតូបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលស្រ្តីម្នាក់ជិះម៉ូតូបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់បាក់ដៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤៧នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលទីតាំងនៅតាមបណ្តោយផ្លូវ៥០ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តកូរេមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-0104 បានឈប់នៅទីតាំងលើ ស្របពេលនោះមានស្រ្តីម្នាក់ជិះម៉ូតូម៉ាកឆាលីមួយគ្រឿងមានទិសដៅពីលិចទៅកើតបានបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងខាងលើធ្វើការវាស់វែងរួចឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាបណ្តោះអាសន្ន​ដោយមិនចង់វែងឆ្ងាយទើបខាងរថយន្តព្រមសងសំណងទៅជនរងគ្រោះដើម្បីបញ្ចប់រឿង៕  

រថយន្តដឹកខ្សាច់ក្រឡាប់ដោយខ្លួនឯងសំណាងមិនមានអ្នករបួស

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាមានករណីចរាចរណ៍រថយន្តដឹកខ្សាច់ក្រឡាប់ដោយខ្លួនឯងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០៧នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕  

ព័ត៌មានលម្អិតបន្ថែម​​៖ ចាប់បានទាំងអ្នកផ្សំគំនិតហើយ ករណីបាញ់សម្លាប់បុរសអ្នកចងការប្រាក់ រាប់ម៉ឺនដុល្លារ ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ កម្លាំ ង ការិយាល័យ ព្រហ្មទណ្ឌ កំរិត ធ្ងន់ នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ ក្រសួងមហាផ្ទៃ ចុះដឹកនាំសហការជាមួយ កម្លាំង ជំនាញ ព្រហ្ម កំរិត ធ្ងន់ នឹង កម្លាំង ជំនាញ ព្រហ្ម កំរិត…