ឃាត់ខ្លួនមន្ត្រីប៉ូលិសព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីកត់ឆ្នោតវៀតណាមម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឃាត់ខ្លួនមន្ត្រីប៉ូលិសព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ យកទៅធ្វើការសាកសួរ ក្រោយប៉ះពាក្យសម្ដីជាមួយស្ត្រីកត់ឆ្នោតវៀតណាមម្នាក់ ស្ថិតក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់៖ ករណីនេះបន្ទាប់ពីធ្វើកិច្ចសន្យារួច មន្ត្រីប៉ូលិសដែលត្រូវបានឃាត់ខ្លួន ប្រគល់ជូនអង្គភាពវិញ៕

សង្ស័យម៉ូតូ Pass App បុកម៉ូតូឌ្រីមសង់បុរសម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ នៅវេលាម៉ោង១២យប់ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ មានករណីសង្ស័យម៉ូតូ Pass App បុកបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ស្រមោល នៅតាមផ្លូវ២១៧ មុខវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដំណើររឿង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅវេលាម៉ោងកើតហេតុ គេឃើញម៉ូតូPass App…

បើម្ចាស់បានឃើញហើយ សូមទៅទទួលផង! ករណីរថយន្តចតចោល ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រក្សាទុក

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា​ នៅពេលកំពុងល្បាតដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានប្រទះឃើញរថយន្តមួយគ្រឿងផ្លាកលេខ ព្រះសីហនុ 3A-2223 ចតចោលនៅដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ បច្ចុប្បន្នសមត្ថកិច្ច បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បើម្ចាស់ថយន្តបានឃើញអាចទំនាក់ទំនងមក លេខទូរស័ព្ទ 012 251 880 ៕

សង្ស័យ! មន្រ្តីរាជការស៊ីវិល ក្រសួងសេដ្ឋកិច្ចម្នាក់ស្រវឹងស្រា ជិះរថយន្តបុកមន្រ្តីអាវុធហត្ថខណ្ឌដង្កោ បណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៣និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង សង្ស័យ មន្រ្តីរាជការស៊ីវិល ក្រសួងសេដ្ឋកិច្ចម្នាក់ស្រវឹងស្រាជិះរថយន្តបុកមន្រ្តីអាវុធហត្ថខណ្ឌដង្កោបណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយអាជីវករ នៅផ្សារសារឿនយ៉ាន្នី

ភ្នំពេញៈ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) ត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ…

ជនសង្ស័យម្នាក់យកម៉ូតូក្រុមហ៊ុនទៅបញ្ចាំបាន ៣ថ្ងៃជាប់ខ្នោះបាត់

ភ្នំពេញ: នៅថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង១ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (យកម៉ូតូក្រុមហ៊ុនទៅបញ្ចាំ) នៅចំណុចក្រុមហ៊ុនលក់គ្រឿងសង្ហារឹមអេលីស ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង…

នារីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនមើលក្រោយ បុកជាមួយរថយន្ត នៅក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ០៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១២និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូនិងរថយន្ត បណ្ដាលឲ្យស្លាប់ស្រី ០១នាក់និងខូតខាតរថយន្តធ្ងន់០១គ្រឿង និងម៉ូតូធ្ងន់ ០១ គ្រឿង ត្រង់ចំណុចភ្លើងស្តុបផ្លូវ១១០…

អតីតសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សាលាពេទ្យរុស្ស៊ីម្នាក់ ចង.កសម្លាប់ខ្លួន នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីបុរសចង.កសម្លាប់ខ្លួន ចំណុចក្នុងបុរីឡាយគង់ផ្ទះលេខ ១០DEo ផ្លូវលេខ០៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ +ជនរងគ្រោះឈ្មោះ បេប ឡាយសុង ភេទប្រុស អាយុ…

Update៖ រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យក្មេងសិស្សសាលា និងអ្នកលក់ដូរ ៤នាក់ រងរបួសធ្ងន់ស្រាល នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងរថយន្ត នៅត្រង់ចំណុចលើផ្លូវបេតុងព្រៃស ឋិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៤នាក់) ។ ១/រថយន្តម៉ាក LEXUS RX400H ពណ៌ស…

រថយន្តធំបុកគ្នាបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តលុចស៊ីសបុកគ្នាជាមួយរថយន្តធន់ធំ ឡើងខ្ទេចខ្ទី បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់។ មូលហេតុ៖ មិនទាន់ដឹង។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕