A L T R O Z   N E W S

ខណ្ឌដូនពេញ

ក្មេងស្ទាវ​២​ក្រុម​បើក​សុទ្ធតែ​រថយន្ត​ទំនើប​ដែល​ជា​កូនអ្នកមាន​ដេញ​វាយ​គ្នា​ប្រសាច​តាមផ្លូវ​

ភ្នំពេញ ៖ ក្មេងស្ទាវ​២​ក្រុម​បាន​បង្ក​អោយ​ការភ្ញាក់ផ្អើល​ដោយ​ពួកគេ​បើក​សុទ្ធតែ​រថយន្ត​ទំនើបៗ​បាន​ដេញ​វាយ​គ្នា​នៅមុន​ហាង​ម៉ាស្ទឺ​ស៊ុប​គី​ស៊ុប តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធា​រស់...

រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​កិន​ជើង​ជនរងគ្រោះ​បាក់​ទាំង​៣​នាក់ ដោយ​ព្យាយាម​រត់គេច តែ​ជាប់​ជុង​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់​និង​នារី​៣​នាក់​ទើប​ចេញ​ពី​ពិធី​ជប់លៀង​មិត្ត​ភ័ក្តិ​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១៨​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ផ្លូវកែង​លេខ​៦១...

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​សង្សារ​ទៅ​ធ្វើការ ត្រូវ​ក្រុមចោរ​ជិះ​ម៉ូតូ​២​គ្រឿង​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច

ភ្នំពេញ ៖ បុរស​នារី​ដែល​គូរ​សង្សារ​មួយគូរ​ត្រូវបាន​ក្រុម​ចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក...

អង្គុយ​ផឹកស៊ី​សុខៗ​ត្រូវ​គេ​ដេញ​វាយ​បណ្ដាល​អោយ​បែកក្បាល​ហូរឈាម​ដោយ​មិន​ដឹង​មូលហេតុ

ភ្នំពេញ ៖ បុរស​៤​នាក់​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ចំណុច​ស្ពាន​នាគ​វត្តភ្នំ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​ចុះ​មក​វាយ​បណ្ដាលអោយ​បែកក្បាល​រួច​ថែមទាំង​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​ថែមទៀត​ដោយ​មិន​ដឹង​មូលហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដ​ម​កែង​ផ្លូវ​លេខ​១១៤...

រថយន្ត​ឡិច​ស៊ី​ស​RX300​បើក​បុក​ម៉ូតូ​ស្មាស​មួយ​គ្រឿង​អូស​ជាង​១០០​ម៉ែត្រ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​

​ភ្នំពេញ​៖ បុរ​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូងស្តឹង​នៅនិងកន្លែង​កើតហេតុខ​ណៈ​ដែល​រួបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ត្រូវបាន​ប្តី​ប្រពន្ធ​មួយគូ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​បុក​ពេញ​ទំហឹង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​១៣០​កែង​ផ្លូវ​លេខ​១៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់...

ថៅកែ​ផ្សារ​ហ្គោល​ឌិន​សូរិយា​ម៉ល​ប្រើ​សន្តិសុខ​ឡើង​ប្រក់​សង្ក័សី​ធ្លាក់បា​ក់កស្លាប់ រួច​ព្យាយាម​លាក់​ព័ត៌មាន និង​មិន​ព្រម​ទទួលខុសត្រូវ​

​ភ្នំពេញ ៖ សន្តិសុខ​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ផ្សារ​ហ្គោល​ឌិន​សូរិយា​ម៉ល បាន​ស្លាប់...

អាចជា​រឿង​គំនុំ​ម៉ូតូ TBR ព្រលះ​រថយន្ត​ស៊ីលិកា​រង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រង​បួស​ធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ខណៈដែល​រួប​គេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​គួទ​រថយន្ត​ស៊ីលីកា​ពីក្រោយ​សង្ស័យ​ជា​រឿង​គំនំ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៤...

ជនបរទេស​ម្នាក់​បែក​ថ្នាំ​ខឹង​ស្រី​ស្នេហ៍​មិន​បើ​ក​ទ្វា​រយក​កូនកាំបិទ​ចាក់​ខ្លួនឯង

ភ្នំពេញ​៖​ជនជាតិ​បរទេស​ម្នាក់​ទំនងជា​បែក​ថ្នាំ​បាន​ដើរ​ឡើង​ទៅរក​ស្រី​ស្នេហ៍​ដល់​បន្ទប់​ជួល​ហើយ​បាន​គោះទ្វារ​អោយ​ស្រី​ស្នេហ៍​បើកទ្វារ​ពេលដែល​ស្រី​ស្នេហ៍​មិន​ព្រម​បើកទ្វារ​ស្រាប់តែ​ជនបរទេស​រូបនោះ​បាន​ធាក់​ទ្វារ​ទម្លាយ​ចូលទៅ​ហើយ​យក​កូនកាំបិត​ដេញ​ចាក់​ស្រី​ស្នេហ៍​ពេញ​បន្ទប់​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្ទះជួល​លេខ​៥០៥​ស្ថិត​តាមផ្លូវ​រថភ្លើង​ក្នុង​ក្រុមទី​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​នារី​រងគ្រោះ​ដែលជា​ស្រី​ស្នេហ៍​របស់​ជនបរទេស​រូប​នោះ​ឈ្មោះ​ស្រី​ភ័​ស្ត​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​រកស៊ី​ផ្លូវភេទ​(​ធ្វើការ​នៅ​បារ​បារាំង​)​ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​។​ ចំណែក​ជនបរទេស​ដែល​បែក​ថ្នាំ​យក​កូនកាំបិត​ដេញ​ចាក​ស្រី​ស្នេហ៍​អោយ​រងរបួស​ហើយ​ចាក់​ខ្លួនឯង​ទៀត​នោះ​ឈ្មោះ​ច​ន​ឃៀ​រី​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ជា​ជនជាតិ​អាមេរិកកាំង​ស្នាក់នៅ​ស​ណ្ធា​គា​វ៉ក​អឹ​បាវ​ក្នុង​ខណ្ឌដូនពេញ​។​បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថាះ​មុនពេល​កើតហេតុ​គេ​ឃើញ​បរទេស​រូបនេះ​បាន​ដើរ​ឡើង​ទៅរក​ស្រី​ស្នេហ៍​នៅ​បន្ទប់​លើ​ជាន់​ទីមួយ​ហើយ​គេ​បានលឺ​ជនបរទេស​រូបនោះ​បាន​គោះទ្វារ​ក្នុង​គោលបំណង​អោយ​ស្រី​ស្នេហ៍​បើ​ទ្វារ​លុះ​មួយសន្ទុះ​ ក្រោយមក​ស្រាប់តែ​បរទេស​រូ​ម​នោះបាន​ធាក់​ទ្វារ​ទម្លុះ​ចូលទៅ​ពេលនោះ​ស្រាប់តែ​លឺ​សម្លេង​នារី​រូបនោះ​ស្រែក​អោយគេ​ជួយ​ពេលដែល​បានលឺ​សម្លេង​នារី​នោះ​ស្រែក​អោយជួយ​ម្ចាសផ្ទះ​ក៏បាន​រត់​ឡើងទៅ​មើល​ស្រាប់តែ​ឃើញ​បរទេស​រូបនោះ​កំពុង​យក​កូនកាំបិត​តូច​ដេញ​ចាក់​នារី​រូបនោះ​រងរបួស​ឈាម​ពេញ​បន្ទប់​ពេលដែល​ម្ចាស់ផ្ទះ​ទៅ​ជួយ​នារី​រូបនោះ​ស្រាប់តែ​បរទេស​រូបនោះ​បាន​រត់​មកចាក់​គាត់​ទៀត​គាត់​ក៏​បានគេច​បណ្ដាលអោយរ​ងរ​បួ​សប​ន្ទិ​ច​ប៉ុណ្ណោះ​ពេលដែល​នារី​រងគ្រោះ​រូបនោះ​បា​ រត់គេចខ្លួន​ទៅដល់​ដី​ហើយ​នោះ​ស្រាប់តែ​បរទេស​រូបនោះ​តាម​ដេញ​ចាក់​នាង​ទៀត​ទើប​នាង​បាន​រត់ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់ទៅ​ចំណែក​ជនបរទេស​រូប​នោះ​ពេលដែល​រត់​មករក​ជន​រងគ្រោះ​មិនឃើញ​ស្រាប់តែ​យក​កូនកាំបិត​ចាក់​លើ​ទ្រូង​ខាងឆ្វេង​មួយ​កាំបិត​បណ្ដាលអោយ​បាញ់​ឈាម​មក​ក្រៅ​ពេលដែល​ឃើញ​ឈាម​ហូរ​មក​ស្រាប់តែ​បរទេស​រូបនោះ​បាន​យកដៃ​ ជូត​ឈាម​ហើយ​យ​កម​កលិត​គួរអោយ​ញញើត​យ៉ាងខ្លាំង​ឃើញ​ហេតុ​កាណ៍​បែបនេះ​ប្រជា​ពលរ​ដ្ធ​បាន​ទូរ​សព្ទ​ប្ដឹង​សមត្ថកិច្ច​ពេលដែល​សមត្ថកិច្ច​មកដល់​ក៏បាន​ស្រាវជ្រាវ​តាម​ទូរ​សព្ទ​ហៅ​មិត្ត​ភ​ក្រ​មក​នាំទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល​មែត្រ​តែម្ដង​ហើយ​សមត្ថកិច្ច​ក៏​មិនបាន​ឃាត់ខ្លួន​ជនបរទេស​រូបនោះ​ដែរ​ព្រោះ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​ប្ដឹង​៕

ខឹង​ទាក់ទងមិត្តស្រីខ្លួន សិស្ស​សាលា​កូលាបទី ១ វាយគ្នាផ្អើលពេញសាលា​

​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​ដ៏​គួរអោយ​ហួសចិត្ត​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ជាប់​របង​សាលាបឋមសិក្សា​កូ​លាប​ទី​១​ខាងត្បូង​ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សិស្សសាលា​មួយ​ក្រម​បាន​វ៉ៃ​គ្នា​បណ្ដាលអោយ​ផ្អើល​គេ​ផ្អើល​ឯង​។​ ​ បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថាះ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ក្មេងស្ទាវៗ​ចំនួន០២​នាក់​បានមក​ចាំ​វ៉ៃ​សិស្សសាលា​បឋមសិក្សា​កូ​លាប​ទី​១​នៅ​មាត់​ច្រកចេញ​ផ្នែក​ខាងត្បូង​សាលា​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​សិស្សសាលា​ម្នាក់​បាន​ដើរ​ចេញមក​ស្រាប់តែ​សិស្សសាលា​ម្នាក់ទៀត​ដែល​មកឈរ​ចាំ​វ៉ៃ​នោះបាន​ស្ទុះ​ហក់​ទៅ​វ៉ៃ​សិស្សសាលា​រូ​ម​នោះ​បណ្ដាលអោយ​ផ្អើល​ពេញ​សាលា​ពេលដែល​ឃើញ​ហេតុការណ៍​បែបនេះ​សិស្សសាលា​ស្រីៗ​ដែលជា​មិត្ត​ភ​ក្រ​ក៏បាន​នាំគ្នា​ជួយ​ចាប់​ចេញ​កំ​អោយ​ឈ្លោះ​គ្នា​។​បើ​តាប​ប្រភពពី​សិស្សសាលា​បានអោយដឹង​ថាះ​អ្នក​ដែល​វ៉ៃ​គ្នា​ទាំង០២​គូរ​នោះ​គឺជា​សិស្សសាលា​ដូចគ្នា​តែ​មូ​យ​រៀន​ពេលព្រឹក​នឹង​មួយ​រៀន​ពេល​ល្ងាច​ហើយ​មូលហេតុ​ដែល​គេ​វ៉ៃ​គ្នា​នោះ​ដោយសា​តែ​គេ​ខឹង​នឹង​សិស្ស​ន្នាក់​នោះ​ទាកទង​ជាមួយនឹង​មិត្តស្រី​របស់គេ​ហើយ​ពួកគេ​ធ្លាប់​វ៉ៃ​គ្នា​ម្ដង​រួច​ហើយដោយ​មិន​អស់ចិត្ត​ក៏​មក​វ៉ៃ​គ្នា​ម្ដងទៀត​។​បន្ទាប់ពី​សិស្សសាលា​ស្រីៗ​បាននាំគ្នា​ចាប់​បំបែកចេញ​អោយ​ឈប់​វ៉ៃ​គ្នា​ហើយ​នោះ​គូរ​ទាំង​2​ក៏​បែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​៕ ​

បុរស​អនាថា​​ម្នាក់​ដេកស្លាប់​នៅតាម​ចិញ្ចើ​ម​ផ្លូវ​

ភ្នំពេញ​៖បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​អនាថា​ដេក​តាម​ជ​ញ្ចើ​ម​ផ្លូវ​បាន​ដេកស្លាប់​ព្រោះតែ​អត់ មាន​អាហារ​គ្រប់គ្រាន់​សំរាប់​បរិភោគ​។ នៅវេលា​ម៉ោង​ប្រមាណ ៣...