បុរសជាជាងជួសជុលរថយន្តម្នាក់ បានយករថយន្តភ្ញៀវទៅជួសជុល បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីបុរសជាជាងជួសជុលរថយន្តម្នាក់ បានយករថយន្តភ្ញៀវទៅជួសជុល បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវ១៩ កែងនិងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Lexus RX 300 ពណ៌ខ្មៅមួយគ្រឿង…

ជនជាតិចិនស្រវឹងស្រា បើករថយន្តបុកសួនច្បារ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីជនជាតិចិន បើករថយន្តបុកសួនច្បារ បណ្ដាលឲ្យរងការខូចខាត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសCT200h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-4779 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៧…

រថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នា ស្ថិតតាមបណ្តោយផ្លូវ១៦៩ កែងនឹងផ្លូវ១០២ ចំណុចក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក lexusnx200t ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ…

រថយន្តLexus LX570ស៊េរីទំនើប បុកម៉ូតូSuzuki Viva មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍ មួយបានកើតឡើង រថយន្ត Lexus LX570 ស៊េរីទំនើបមួយគ្រឿង បើកបរបុកម៉ូតូ Suzuki Viva មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ…

ចោរឆក់បីនាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់កាបូបពលរដ្ឋទាំងព្រឹកព្រលឹម

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦៖៣០នាទី កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វើការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ…

ករណីរថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចស្ពាននាគ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើនម៉ាក lexus GS300 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ…

ករណីរថយន្តបុកទ្រូងផ្លូវ បណ្តាលឲ្យបាក់ ២កង់ ម្តុំស្តុបក្តាន់២ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តបុកទ្រូងផ្លូវ បណ្តាលឲ្យបាក់ ២កង់ ម្តុំស្តុបក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

កាម៉ារីស្លាកលេខ នគរបាល បុកគ្នាជាមួយ LAND CRUISER បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១យប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តបុកគ្នា បណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំងធ្វើការសម្របសម្រួលគ្នា៕

រថយន្ត ១គ្រឿង សង្ស័យមានគេយកទៅផ្លុងចោល ខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត ១គ្រឿង សង្ស័យមានគេយកទៅផ្លុងចោល ស្ថិតតាមបណ្ដោយផ្លូវ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីខាងលើនេះ សមត្ថកិច្ចផ្នែកកោសល្យវិច័យ នៃការិយាល័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការត្រួតពិនិត្យ ដើម្បីស្រាវជ្រាវរកមូលហេតុនៃរឿងនេះ៕

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់របួសជាទម្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូឌ្រីមសង់បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់វ័យជាង៥០ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ ទីតាំងស្ថិតម្ដុំផ្លូវចូលបឹងកក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង…