សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់ មិនបានសម្រេច

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ២គ្រឿង នៅចំណុចម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍រថភ្លើង ផ្លូវមុខរ៉ា ភូមិ៥…

រថយន្ត ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង៣០នាទីជិតភ្លឺឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត ម្តុំផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្តទាំង ២គ្រឿង ៕

បុរសម្នាក់បើករថយន្ត Lexus RX350 បំពានភ្លើងស្តុបជ្រុលបុកToyota Prus ពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Lexus RX350 មួយគ្រឿង បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត Toyota Prus ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង០៨ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅទីតាំងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ…

សមត្ថកិច្ចឃាត់ម៉ូតូ ១២គ្រឿងកែឆ្នៃខុសបច្ចេកទេស​(ស៊ីម៉ាំងប្រែន) និងម្ចាស់ម៉ូតូ ១២នាក់ អប់រំណែនាំធ្វើកិច្ចសន្យា

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ- លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទី ដោយមានការអនុញ្ញាតពី ​ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ស​ ថេត អគ្គ​ស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ បានធ្វើ​ការអប់រំណែនាំ…

ជនជាតិចិន ២នាក់ ឈ្លោះប្រកែកវាយតប់គ្នា បើករថយន្តស៊េរីទំនើប BMW X6 បុកឡើងខឿនសួនច្បារ រងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីបុរសជនជាតិចិន ២នាក់ ឈ្លោះប្រកែកគ្នាឈានដល់ការវាយតប់គ្នា រួចក៏ឡើងបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនសួនច្បារពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនចំនួនពីរនាក់ ស្រវឹងជោកជាំបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង និងឈានដល់ការវាយតប់គ្នាទៅវិញទៅមក…

កម្លាំងសមត្ថកិច្ចបង្រ្កាបជាក់ស្តែង ករណីជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ

ភ្នំពេញៈ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍រដ្ឋបាល បានធ្វើការឃាត់ជនសង្ស័យចំនួន១នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ។ ជនសង្ស័យឈ្មោះ អ៊ាង សុខឡាំដា ភេទប្រុស អាយុ១៧ឆ្នាំ…

បង្រ្កាបក្រុមជិះម៉ូតូបំពង់សំឡេង (ស៊ីម៉ាំងប្រែន) ចំនួន០៨គ្រឿង នៅខណ្ឌដូនពេញ

ភ្នំពេញៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់លោកវរ:សេនីយ៏ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ម៉ូតូបំពង់សំឡេង (ស៊ីម៉ាំងប្រែន) បានចំនួន០៨គ្រឿង…

ម្ចាស់ឈប់ម៉ូតូភ្លេចដកកូនសោ ហើយដើរចូលទៅតូចលក់ទូរស័ព្ទ ត្រូវជនសង្ស័យម្នាក់ឡើងបញ្ឆេះជិះគេចខ្លួន

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភ្លើងស្តុបបឹងកក់ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួច ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន…

បុរសម្នាក់បើករថយន្តលឿន ជ្រុលចង្កូតបុកទ្រូងផ្លូវពេញទំហឹង ខ្ទាតទៅបុកហាងលក់កំព្យូទ័រនិងបង្គោលស្លាកសញ្ញាចរចរណ៍

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បើករថយន្ត ALPHARD មួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកទ្រូងផ្លូវពេញទំហឹង ខ្ទាតទៅបុកទ្វារហាងលក់កុំព្យូទ័រ និងបង្គោលស្លាកសញ្ញាចរាចរណ៍ រងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…