ជនរងគ្រោះកំពុងដើរហាត់ប្រាណស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយមានការ បញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ -នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣…

ពលរដ្ឋសំណូមពរទៅអាជ្ញាធរខណ្ឌទួលគោកជួយចុះមើលផ្លូវ២៣០ផងអ្នកលក់ដូរមុខផ្ទះរបស់ពួកគាត់សូម្បីតែរកផ្លូវជិះម៉ូតូចូលសឹងមិនបាន…

ភ្នំពេញ:នាវេលាព្រឹកថ្ងៃទី៨.កញ្ញា.ឆ្នាំ២០២៣ប្រជាពលរដ្ឋបានសំណូមពរតាមរយះសារពត័មានPost Newsសូមអោយអាជ្ញាធរខណ្ឌទួលគោកជួយចុះមើល និងសម្រួល​ តាមបណ្តោយផ្លូវលេខ២៣០ផង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីព្រោះអ្នកលក់ដូរ​ បានលក់នៅពីមុខផ្ទះរបស់ពួកគាត់សូម្បីតែរកផ្លូវជិះម៉ូតូចូលផ្ទះ​ សឹងមិនបាន​ ចំណែកអ្នកប្រកបមុខរបររកសុីវិញក៏ពិបាកដែរ។ជាពិសេសប្រជាពលរដ្ឋសង្ឃឹមទៅមន្ត្រីជំនាញនិងចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវខាងលើនេះ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីទទួលផលចោរកម្មទិញស្លាកលេខរថយន្ត…

ភ្នំពេញ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ ទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច) ឃាត់នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ខ្សែកបណ្តាលអោយជនរងគ្រោះរងរបួសបាក់ដងកាំបិត…

ភ្នំពេញ:ជនសង្ស័យលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក)៖ ០១លើក នៅថ្ងៃទី៣០.០៨.២០២៣ កម្លាំងអធិការដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ង៉ែត សុធា ហៅ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើហិង្សា (ឆក់ខ្សែកប្លាទីនពុំបានសម្រេចបណ្តាលអោយជនរងគ្រោះដួលម៉ូតូបាក់ដងកាំបិត និងក្បាលជង្គង់ខាងស្តាំង)…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ករណីបន្លំលួចចិញ្ជៀនប្លាទីនមួយវង់…

ភ្នំពេញ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥:៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(បន្លំលួចចិញ្ជៀនប្លាទីនមួយវង់) ប្រព្រឹត្តនៅចំណុចតូបលក់គ្រឿងអល្លង្ការ តូបលេខ៥៤A ក្នុងផ្សារសាមគ្គី ផ្លូវលេខ២៤៥ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យ​ ឈ្មោះ សេង…

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យករណីវ៉ៃបំបែកកព្ចាក់ទ្វារចូលលួចយកគ្រឿងអលង្ការនិងទ្រព្យសម្បត្តិអស់ជាច្រើន…

ភ្នំពេញ:ករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (វ៉ៃបំបែកកញ្ចក់ទ្វារចូលលួចយក គ្រឿងអលង្ការនិងទ្រព្យសម្បត្តិ) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ត្រង់ចំណុច ផ្ទះលេខ១២A ផ្លូវលេខ0៣A ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ស៊ូ ហ្សារ៉ា ភេទស្រី…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគំរាមកំហែងថានឹងសម្លាប់ហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ…

ភ្នំពេញ:នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៤:៣០នាទីរសៀល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទគំរាមគំហែងថានឹងសម្លាប់ និងបំផ្លិចបំផ្លាញដោយចេតនា (ទ្រព្យសម្បត្តិរបស់ជនរគ្រោះ) ឃាត់ខ្លួនជនសង្ស័យទាំង២ នៅចំណុចផ្សេងៗគ្នា ដោយជនសង្ស័យទី១ឈ្នោះ ផល សីវា ឃាត់នៅចំណុចបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ…

ប្រើល្បិចកុម្ម៉ង់ទិញទូរសព្ទម៉ាក I Phone 14 Promixពីជនរងគ្រោះរួចដាក់ក្នុងហោប៉ៅយករត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់…

ភ្នំពេញ:នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទបោក លួច(កុម្ម៉ង់ទិញទូរសរ័ព្ទម៉ាក I phone 14 Promix ០១គ្រឿងពីជនរងគ្រោះពេលកាន់ទូរស័ព្ទរួចដាក់ក្នុងហោប៉ៅយករត់គេចខ្លួនត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣E0 ផ្លូវលេខ២១៧ ក្រុមទី១៨ ភូមិ១០ សង្កាត់ផ្សារដើំមគរ ខណ្ឌទួលគោក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីលួចម៉ូតូប្រជាពលរដ្ឋយ៉ាងសកម្ម…

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធទល្មើសលួចម៉ូតូ ចំនួន០៣ករណី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធទល្មើសលួចម៉ូតូ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន០៣ករណី។ ករណីទី១៖ លួចម៉ូតូ ម៉ាកហុងដាឃ្លីក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាងដេគ័រ៤នាក់ធ្វេសប្រហែសបង្កអគ្គិភ័យឆេះបណ្តាលអោយមនុស្សស្លាប់៨នាក់…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ករណីធ្វេសប្រហែសបង្ករអគ្គីភ័យឆេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៨នាក់(ស្រី០២នាក់) ប្រព្រឹត្តនៅចំណុចខារ៉ាអូខេ និងសណ្ឋាគារ6969 ឃីសអុិនធើធេនមិន ឯ.ក ស្ថិតនៅតាំងផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ…