រថយន្តRANGE ROVERមួយគ្រឿងបុកចូលហាងចិនមួយកន្លែង សំណាងមិនមានអ្នករបួស

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីរថយន្តRANGE ROVERសើរទំនើបបុកចូលហាងចិនមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។  

ជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១និង២០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១៨៣ ផ្លូវម៉ៅសេទុង ភូមិ៥ ក្រុម៤២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សុខ លី…

កម្លាំងនគរបាលទួលស្វាយព្រៃ១ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ការបូបលុយ

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ការបូបលុយ នៅចំណុចផ្លូវ១៧៣ កែង១៦៧ ក្រុមទី៤៧ ភូមិទី៧ ។ ជនរងគ្រោះឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១៧៣…

រថយន្តព្រូសបុកជាមួយម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រូស និងម៉ូតូ បណ្តាលឲ្យរងការខូចខាត ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ រថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-9480 រងការខូចខាតយ៉ាងដំណំ។ ម៉ូតូម៉ាក…

ម៉ូតូដឹកនំប៉័ង បុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យមានមនុស្សស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដឹកនំប៉័ង បុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕  

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភំ្នពេញៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦និង៥០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកសហការជាមួយកម្លាំង ជំនាញនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ២១៧ កែង៤៣០ ភូមិ៤ ក្រុមទី២៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ញឹល ស្រីមាស…

រថយន្ត lexus GS300 បើកបរ ក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់ ៣កង់

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្ត lexus GS300 មួយគ្រឿង បើកឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បា.ក់៣កង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២…

រថយន្តព្រូសបុកជាមួយម៉ូតូធំ បណ្ដាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូធុនធំ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍ខាងលើ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8330។ ម៉ូតូធំ ពាក់ស្លាកលេខ…

រថយន្តព្រូស ២គ្រឿង បើកលឿនបុកគ្នាពេញទំហឹង រួចជ្រុលទៅបុកហាងមួយកន្លែង ដែលកំពុងជួសជុលរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១និង៣៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ មានករណីរថយន្តព្រូស ២គ្រឿងបើកលឿនដូចគ្នា បានបុកគ្នាពេញមួយទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៨កែង១៣៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-0301 បើកបរដោយបុរសម្នាក់។ រថយន្តព្រូស…

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងដកហូតគ្រឿងញៀនជាង ១៨១គីឡូ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រុឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំស្រាវជ្រាវ…