សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនសរុបចំនួន ១៨១គីឡូ និង៣៧០ក្រាម

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

ឃាត់ខ្លួនស្រ្តីអ្នកលក់ដូរម្នាក់ ករណីធ្វើសកម្មភាពលួចប្រាក់និងទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលាម៉ោង​០២​ និង​០០នាទី​ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្តិ (ប្រាក់ និងទូរស័ព្ទដៃ) ស្ថិតនៅចំណុចផ្ទះសំណាក់បឹងមាស​ ផ្លូវបេតុង​ ក្រុម​ទី១៣​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​…

ចេញឆក់កាបូបលើកទី១បរាជ័យ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែរផ្សារធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យទាំងពីរនាក់មាន៖ ១-ឈ្មោះវ៉ា…

មានអ្នកបាត់ក្មេងឬកូនស្រីដូចក្នុងភិនភាគក្នុងរូប សូមទាក់ទងទៅលោកនាយកសាលាវិទ្យាល័យទួលស្វាយព្រៃ ខណ្ឌបឹងកេងកង

ភ្នំពេញៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹថាមានករណីក្មេងស្រីម្នាក់វង្វេងផ្លូវ បេីបងប្អូនប្រជាពលរដ្ឋមានបាត់ក្មេងស្រីដូចក្នុងភិនភាគក្នុងរូប សូមទាក់ទងទៅលោកនាយកសាលាវិទ្យាល័យទួលស្វាយព្រៃ ខណ្ឌបឹងកេងកង តាមរយ:លេខទូរស័ព្ទ 012 71 98 98 សូមអរគុណ៕  

ជនសង្ស័យ១៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ត្រូវបានកម្លាំងជំនាញចុះបង្ក្រាប និងឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥និង០៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក រឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់។ គោលដៅទី១៖ នៅចំណុចផ្ទះលេខ១៨…

កម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគាស់ទម្លុះទម្លាយលួចសម្ភារៈ

ភ្នំពេញៈ នៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង ១០នាទីរំលងអាធ្រាត្រ កម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ពីបទ៖ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចសម្ភារៈ) នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៤ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ…

ខ្ចីម៉ូតូទៅទិញបារីជក់មួយភ្លែតបាត់២ថ្ងៃត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង ០០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ រំលោភលើទំនុកចិត្ដ (យកម៉ូតូ០១គ្រឿង) នៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣…

ឃាត់ខ្លួនជនប្រើសារធាតុញៀន២នាក់ ចេញពីផឹកស៊ីនៅក្លឹប ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

ភំ្នពេញៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៤៥នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។…

បុរសម្នាក់ជិះរថយន្តស៊េរីទំនើប មកចាក់សាំងមានអាការប្លែកៗ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៣និង២៣នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មានករណីបុរសម្នាក់ ជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-3969 មកចាក់សាំងនៅការ៉ាសសាំងតូតាល់មួយកន្លែង ស្រាប់តែមានអាការប្លែកៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមានការងឿងឆ្ងល់ ទីតាំងស្ថិតនៅម្ដុំចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង…

ថយន្តស្ទូចបើកសុខៗ ស្រាប់តែជ្រុលទៅបុកកន្លែងពលរដ្ឋលក់ដូរ ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស្ទូចបើកសុខៗ ស្រាប់តែជ្រុលទៅបុកកន្លែងពលរដ្ឋលក់ដូរ ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងខាងលើ ឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយតាមនីតិវិធី៕