ជប៉ុនចុះហត្ថលេខាចាប់ផ្ដើមសាងសង់គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ក្នុងគម្រោងទឹកប្រាក់ ២៧លានដុល្លារ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ភាគខាងត្បូងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន Kubota Metawater Joint Venture នៅទីក្រុង Tokyo ប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុននេះ បានឈ្នះការដេញថ្លៃសាងសង់កាលពីថ្ងៃទី១២…

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៧នាក់ទៅសាលាដំបូង ករណីលួច

ភ្នំពេញៈ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យចំនួន០៧នាក់ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ជនសង្ស័យចំនួន០៣នាក់ ប្រព្រឹត្ដិអំពើលួច (ធុងហ្គាស) នៅមូលដ្ឋានសង្កាត់បឹងកេងកងទី២ ហើយជនសង្ស័យចំនួន០៤នាក់ទៀត ប្រព្រឹត្ដិអំពើលួចម៉ូតូ និងសមគំនិតលួច នៅមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១៕  

សមត្ថកិ្ចឃាត់ជនសង្ស័យ៤នាក់ករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី កម្លាំងជំនាញអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ ពីបទ៖ លួច និងសមគំនិតក្នុងអំពើលួច (ម៉ូតូ) នៅចំណុចមុខផ្ទះលេខ០៦Eo ផ្លូវលេខ១៩៣ ក្រុម៧ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…

អាជីវករម្នាក់លក់សាច់ជ្រូក ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្នុងការលក់តម្លៃខ្ពស់ខុសពីធម្មតា

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព…

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ”

  រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ…

អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ

អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ករណីជនសង្ស័យលួចម៉ូតូទៅបាត់ នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ ករណីបាត់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២និង១២នាទីរសៀល បាត់នៅម្ដុំសាលារៀនភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ម៉ូតូម៉ាក Honda Click ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FM-4606។ ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកជនសង្ស័យ…

Update៖ ឃ្លាំងមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យសម្ភារៈជាច្រើន រងការខូចខាត

ភ្នំពេញៈ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង បណ្តាលឲ្យរងការខូចខាត សម្ភារៈទ្រព្យសម្បត្តិអស់ជាច្រើន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថៃ្ងអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ក្នុងភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…

អគ្គិភ័យឆាបឆេះផ្ទះអតីតតុលាការ យោធាម្នាក់នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ នៅវេលាម៉ោង ០៩និង៣០ នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ មានករណី អគ្គិភ័យមួយបាននិងកំពុងឆេះផ្ទះនៅខាងក្នុងអតីតតុលាការ យោធា ផ្លូវលេខ ៣៥០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕  

រថយន្តមិនស្គាល់ម៉ាក បុកអ្នកថ្មើរជើងបែកក្បាលស្លាប់ភ្លាមៗ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញៈ រថយន្តមិនស្គាល់ម៉ាក បុអ្នកថ្មើរជើងបែកក្បាលស្លាប់ភ្លាមៗរថយន្តបើគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈPTT លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រថយន្តបង្កមិនត្រូវបានស្គាល់ម៉ាកនិងស្លាកលេខនោះទេ បានបើកគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះឈ្មោះ ហេង…