ម៉ូតូមួយគ្រឿងបើកវ៉ាជែងជ្រុលបុករថយន្ត បណ្តាលឲ្យបុរស០២នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសពីរនាក់ជិះម៉ូតូឌុបគ្នា បើកវ៉ាជែងរថយន្តដឹកដីមួយគ្រឿង ជ្រុលទៅបុកពីមុខរថយន្តមួយគ្រឿងទៀត ដែលកំពុងបើក ក្រឡប់មកពីទម្លាក់អង្ករ បណ្តាលឱ្យអ្នកឌុបនិងអ្នករួមដំណើរ រងបួសធ្ងន់ស្រាល់ទាំងពីរនាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ បេតុងលេខ១៥១ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។…