ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់ទូរស័ព្ទបានសម្រេច ជិះម៉ូតូគេចខ្លួនបុករថយន្តដួលបាក់ជើង

ភ្នំពេញៈ នាវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1FX-2644 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីរងគ្រោះម្នាក់ ពីខណ្ឌសែនសុខ មកជាប់អន្ទាក់សមត្ថកិច្ច នៅទឹកដីសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1FX-2644 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក…

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីកាប់ប្លន់ជនរងគ្រោះយកម៉ូតូ

ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង 00 នាទី ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុស អាយុ ៤០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ២០១៨…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០ នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្ដែងក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចដីឡូតិ៍ក្បែរខ្ទមចាស់ ភូមិ មានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនបាន…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ០១គ្រឿង

ភ្នំពេញៈ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ០១គ្រឿង) នៅចំណុចមុខបន្ទប់ជួលលេខ៥ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ ជនរងគ្រោះឈ្មោះ យឿន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញៈ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទី ជនរងគ្រោះឈ្មោះ យ៉ាន សារេម ប្រុស អាយុ ៤៣ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៣ ពាក់ស្លាកលេខ…

ប្រទះឃើញម៉ូតូ HONDA DRFAM C125 មួយគ្រឿងស្លាកលេខភ្នំពេញ 1BZ 0657 ទុកចោលនៅផ្លូវជាតិលេខ២

ភ្នំពេញៈ យោងតាមផេក កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ កម្លាំងអន្តរាគមន៍ អធិការដ្ឋានខណ្ឌមានជ័យ បានល្បាតក្នុងមូលដ្ឋានបានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក HONDA DRFAM C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BZ 0657…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម យកខ្សែភ្លើងរឹតកសម្លាប់ជនភេទទី៣

ភ្នំពេញៈ យោងតាមផេក ការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ និងមានការចូលរួម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្ត ព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណី ឃាតកម្ម ឈ្មោះ ភូ…

FORD ស្លាកលេខ 2BG-9965 ប៉ះជាមួយរថយន្តធុនធំខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកៀបគ្នាជាប់បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

កម្លាំងនគរបាលខណ្ឌមានជ័យ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន៣នាក់នៅមុខធនាគារកាណាឌីយ៉ា

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២…

បុរសម្នាក់ជិះម៉ូតូចុះពីលើ ស្ពានអាកាសស្ទឹងមានជ័យ ជ្រុលទៅបុកខឿន បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីបុរសម្នាក់ជិះម៉ូតូចុះពីលើ ស្ពានអាកាសស្ទឹងមានជ័យ ជ្រុលទៅបុកខឿន បណ្តាលអោយរងរបួសធ្ងន់ នាវេលាម៉ោង ៥និង២០នាទីឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល៕