កាកបាទក្រហមកម្ពុជាជួយថវិកាចំនួន ២០លានរៀល ដល់ សុវត្ថិឌី ធារិកា

(ភ្នំពេញ)៖ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថាកាកបាទក្រហមកម្ពុជា បានផ្ដល់អំណាយមួយចំនួន និងបានបរិច្ចាកថវិកាចំនួន ២០លានរៀល តាមរយៈ ឯកឧត្តម ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា ជូនទៅកាន់កញ្ញា សុវត្ថិឌី ធារិកាដែលកំពុងជួបទុក្ខធំ។ នៅព្រឹកថ្ងៃទី១៨ ខែឧសភា លោក ឌី…

មុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចសហការស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស…

កម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃនៅហាងលក់ខោអាវ

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចទូរស័ព្ទដៃ០១គ្រឿង ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…

ជនសង្ស័យចំនួ​ន២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរោងចក្រ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅចំណុចតាមផ្លូវបេតុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ទឹម…

ករណីដុតធូបទៀន បង្កជាអគ្គិភ័យឆាបឆេះផ្ទះ

ភ្នំពេញៈ នាយប់វេលាម៉ោង ២និង៣០នាទី ថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំខល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅចំណុចបុរី សូនី ផ្ទះលេខ៣៣១A ផ្លូវលេខ៨១៥០ny ភូមិឫស្សី…

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចបន្លំយកទូរស័ព្ទ១គ្រឿង

ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី មានជនសង្ស័យ០២នាក់ឈ្មោះ យ៉ែម មករា ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ហេង សុខា ភេទស្រី អាយុ ២៤ ឆ្នាំ…

មុខសញ្ញាជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាបូបលុយ និងទូរស័ព្ទដៃ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅយប់ថៃ្ងទី១១ ខែឧសភា ឆាំ្ន២០២២ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ករណីអំពើលួច កាបូបលុយ ទូរស័ព្ទដៃម៉ាក OPPO នៅចំណុចមុនមន្ទីរពេទ្យគន្ធាបុប្ផា២ ផ្លូវលេខ២៤០ ភូមិ០១ សង្កាត់ជ័យជំនះ…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគាស់ទ្វាររបងផ្ទះពលរដ្ឋយកម៉ូតូ

ភ្នំពេញៈ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ នៅចំណុចក្នុងផ្ទះលេខ១៥៧B ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ផន ចាន់ណា ភេទស្រី អាំយុ ៤២ ឆ្នាំ…

រថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញៈ នាវេលាម៉ោង០២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ទីតាំងស្ថិតនៅម្តុំលូប្រាំ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿងបើកបរធ្វើដំណើរតាមបណ្តោយកើតហេតុខាងលើ ។…

សង្ស័យបើកលឿនគេចម៉ូតូបណ្តាលឲ្យក្រឡាប់យកទៅជួសជុលខ្លួនឯង

ភ្នំពេញៈ (ព័ត៌មានបឋម) បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា បានគេចម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុម្ចាស់ម៉ូតូកង់បីបានលើកនិងជិះយកទៅជួសជុលដោយខ្លួនឯង៕