រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមាននាក់រងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ នាវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវសឡា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

កម្លាំងនគរបាល​ឃាត់​ម៉ូតូ​ បើក​បញ្ច្រាសទិស​១៣​គ្រឿង ​និង​ណែនាំ​អាជីវករ​បញ្ឈប់​ ការ​តាំង​លក់ទំនិញ​លើ​ទ្រូងផ្លូវ​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រហូត​ដល់​ខាង​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​តែង​រង​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ការ​យក​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម ​ពី​សំណាក់​អាជីវក​រដាក់​លក់ទំនិញ​ អាហារ​ តាម​រទេះ​និង​ការ​ដាក់​តាំង​លក់ទំនិញ​ សម្ភារៈ​ ឧបករណ៍​ផ្សេងៗ​ខាង​មុខ​ផ្ទះ​រឺ​ខាង​មុខ​ហាង​ ក្រុមហ៊ុន ​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ ត្រូវ​បាន​ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រ៉ឺម៉កដឹកតៅហ៊ូមួយគ្រឿង ត្រូវរថយន្តបុកនៅលើស្ពានច្បារអំពៅ បណ្តាលឲ្យដួលខ្ទាតខ្ចាតខ្ចាយ

ភ្នំពេញៈ នៅវេលាម៉ោង០៤ និង៥០ នាទីទៀបភ្លឺថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើង រថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-8219 បើកបរដោយបុរសម្នាក់ បើកបុករ៉ឺម៉កម៉ូតូដឹកតៅហ៊ូ បណ្តាលឲ្យ ដួលខ្ទាតខ្ចាតខ្ចាយ នៅលើស្ពានច្បារអំពៅ ទីតាំងកើតហេតុ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ…

ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឆក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់

ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីឆក់យកកាបូបយួរដៃ ប្រព្រឹត្តនៅចំណុចមាត់ប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១…

ក្រុមចោរប្រទះអីលួចហ្នឹង ៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចពេលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីអំពើលួច (ដែកក្លោងទ្វាររបងផ្ទះ) ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះស៊ុន សុវណ្ណ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត១…

នារីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ក្រោយសង្សារស្រឡាញ់គ្នាជាង ១ឆ្នាំ សុំបែកទៅរៀបការជាមួយស្រីថ្មី

ភ្នំពេញៈ នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មានករណីនារីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ស្ថិតត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មូលហេតុ៖ សង្សារសុំបែក ហើយចង់ទៅរៀបការជាមួយនិងនារីថ្មី។ នារីរងគ្រោះឈ្មោះ លីភេទស្រី អាយុ ២៥ឆ្នាំ បច្ចុប្បន្ន ជួលបន្ទប់ស្នាក់នៅម្ដុំស្ទឹងមានជ័យ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

ភ្នំពេញៈ ករណីអំពើលួច(យកទូរស័ព្ទដៃ០១គ្រឿងម៉ាកអូប៉ូ) នៅចំណុចមុខច្រកអ្នកតាម្ចាស់ស្រុក ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ គិត ផល្លា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងដីឡូត៍ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៩នាក់ ករណីហិង្សាប្រើកាំបិតប៉័ងតោ កាប់បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ករណីហិង្សាប្រើកាំបិតប៉័ងតោកាប់ ឲ្យរងរបួសជាធ្ងន់ធ្ងរ ព្រឹត្តនៅចំណុចផ្លូវ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះឈ្មោះ វឿង ចិត្រា ភេទប្រុស អាយុ ២៣ឆ្នាំ…

របូសធ្ងន់២នាក់បញ្ជូនទៅសង្គ្រោះភ្លាមៗករណីគ្រោះថ្នាក់ចរារណ៍រវាងរថយន្តនិងម៉ូតូ

ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរវាងម៉ូតូបណ្តាលឲ្យមានមនុស្សរងរបួស២នាក់ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

កម្លាំងនគរបាលសហការគ្នា ឃាត់ខ្លួនប្រុសស្រី ៩នាក់ ក្រោយត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ២និង០០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះរដ្ឋបាលនៅតំបន់សំណង់មិនរៀបរយ ស្ថិតនៅភូមិមានជ័យ១(ភូមិបច្ឆា) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលនៃប្រតិបត្តិការនេះ…