ករណីរថយន្តបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរស០១នាក់បានស្លាប់និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ២ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣៧៩-៣៨០ ចំណុចខាងកើតវត្តចាន់ស៊ីចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

Update៖សពយុវតីផនស្រីខួច ដែលបាត់ខ្លួន នៅជ្រោះឱម៉ាល់ បានរកឃើញហើយនៅព្រឹកនេះ…

កំពត:(ពត័មានបឋម)បន្ទាប់ពីធ្វើការរុករក អស់រយៈពេល៣ថ្ងៃ នៅព្រឹកទី០២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចខេត្តកំពត បានរកឃើញសាកសពយុវតីឈ្មោះ ផន ស្រីខួច ដែលបាត់ខ្លួននៅជ្រោះឱម៉ាល់នោះហើយ នេះបើយោងតាមការ បញ្ជាក់ពីសមត្ថកិច្ចនគរបាល ខេត្តកំពត។

ករណីភ្លៀងមួយមេយ៉ាងធំបោកបក់មកលើតង់មនុស្សធ្លាក់ក្នុងទឹកជ្រោះបណ្តាលអោយក្មេងស្រីអាយុ១៩ឆ្នាំស្លាប់និងរងរបួស នៅខេត្តកំពត…

កំពត:នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ មានករណីទឹកជ្រោះឪម៉ាល់បោកមនុស្សធ្លាក់ក្នុងទឹកជ្រោះ១ករណី ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ កាលពីថ្ងៃទី២៩/០៧/២០២៣វេលាម៉ោង១៤និង០០នាទី មានភ្ញៀវទេសចរណ៍ជនជាតិខ្មែរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ អញ្ជើញមកពីភ្នំពេញ និងខេត្តតាកែវ មកបោះតង់សម្រាកនៅអមសងខាងជ្រោះឪម៉ាល់ លុះដល់ម៉ោងកើតហេតុខាងលើ មានភ្លៀងមួយមេយ៉ាងធំបណ្ដាលអោយទឹកជ្រុះខាងលើធ្លាក់មកខ្លាំង បោកបក់មកលើតង់និងមនុស្សធ្លាក់ក្នុងទឹកជ្រោះ បណ្តាលឲ្យស្លាប់ចំនួន០១នាក់ឈ្មោះកែន ស្រីរត្ន័ ភេទស្រី…

សមត្ថកិច្ចកំពុងជួយសង្រ្គេាះអ្នកទេសចរណ៍ទៅបោះតង់លើជ្រោះឪមាល់ជាប់មិនអាចឆ្លងមកដោយសារជំនន់ទឹកភ្លៀង…

កំពត:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពតបានអោយដឹងថា ភារៈកិច្ចសំខាន់មួយទៀត គឺកងកំលាំងកំពុងជួយសង្គ្រោះអ្នកទេសចរណ៏ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងកាលពីយប់មិញ 29.07.23 កំលាំងយើងខ្ញុំកំពុងសង្គ្រោះ ។ រូបភាពនិងផ្តល់ជូនតាមក្រោយ ។

ករណីបុរសម្នាក់បានបើកត្រាត់ទ័រក្រឡាប់បណ្តាលអោយស្លាប់ នៅខេត្តកំពត…

កំពត:នៅថ្ងៃទី​២៨ខែកក្កដា​ឆ្នាំ​២០២៣​ វេលាម៉ោង​ ០៧និង២០នាទីព្រឹក​ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង០១លេីក​ ស្ថិតនៅភូមិកូនសត្វ​ (អូធំ)​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្ត​កំពត​ ។ បេីកបរដោយ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ ។រស់នៅ​ក្រុងព្រះសីហនុ​ បានបើកទ្រាក់ទ័រក្រឡាប់ស្លាប់​ នៅនឹងកន្លែងកេីតហេតុ​ នៅចំណុចអូរធំភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត)…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូរបស់គ្រូបង្រៀនហើយធ្វើការកាច់ស្លាកលេខចោល…

កំពត:ស្រុកអង្គរជ័យ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១០ និង ៣៥នាទីព្រឹកមានករណីចោរលួចម៉ូតូ១គ្រឿង នៅចំណុចភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហ៊ន ប៊ុនស៊ីដេត បានដឹកនាំកម្លាំងអត្តរាគមន៍ស្រុកអង្គរជ័យព្រមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាល ÷…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីប្រើប្រាស់នូវសារធាតុញៀន…

កំពត:ដោយបានការអនុញ្ញាតពី លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៤:៤៥នាទី ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា…

សមត្ថកិច្ចចុះបង្ក្រាបល្បែងសុីសងជល់មាន់អ្នកលេងរត់គេចអស់ចាប់បានតែម៉ូតូ៦គ្រឿងនិងស្បែកជើងជាច្រើនគូ…

កំពត:យោងតាមផេកអធិការដ្ឋាននគរបាល ស្រុកបន្ទាយមាសបានអោយដឹងថា នៅថ្ងៃទី អាទិត្យ១៥កើត ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែ កក្កដាឆ្នាំ ២០២៣ វេលាម៉ោង ១២នឹង៥៣ នាទី តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស…

ករណីសម្លាប់ម្តាយនិងកូនរួចដុតសាកសពដុតផ្ទះបង្វែរទៅរឿងគ្រោះអគ្គីភ័យពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ…

ព្រៃវែង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿង…ឃា…ត…ក…ម្ម…យ៉ាង…ព្រៃ…ផ្សៃ…មួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់ឃា…ត់…ខ្លួន…ជន…សង្ស័យ ២នាក់ ករណី “ឃា…ត…ក…ម្មគិតទុកជាមុន រំ…លោ….ភ….ស….ម្លា…..ប់ និងផ្សំគំនិត” ដែលបាន..ស….ម្លា….ប់…..ម្ដាយកូន…

អាសូរណាស់!ករណីរថយន្តកិនស្ត្រីម្នាក់បណ្តាលអោយស្លាប់ នៅក្រុងកំពត…

កំពត​: ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២និង០៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ លេីផ្លូវជាតិលេខ៣​ ត្រង់ចំណុចផ្លូវបំបែកជាបួនគល់ស្ពានកំពង់បាយត្រើយខាងកើត​ ស្ថិតក្នុងភូមិកំពង់បាយខាងជេីង​ សង្កាត់កំពង់បាយ​ ក្រុងកំពត​ ខេត្តកំពត​ ​ដែលមានទិសដៅស្របគ្នា​ បណ្តាលឲ្យមនុស្សស្លាប់០១នាក់​ (ស្រី)។ ​ ១-អ្នកបេីកបររថយន្តបង្កឈ្មោះ​ លន​ វណ្ណា​ ភេទប្រុស​…