ពពុះសណ្តែក មានសារធាតុគីមីបូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៣៥គីឡូក្រាម រកឃើញនៅផ្សារស្វាយអន្ទរ ខេត្តព្រៃវែង
ព្រៃវែងៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែងនិងបង្រ្កាបការក្លែងបន្លំបានឲ្យដឹងថាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារស្វាយអន្ទរ ខេត្តព្រៃវែង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ…