បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់ដោយអាវុធ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ព្រៃវែងៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ មុខសញ្ញាប្លន់ប្រដាប់អាវុធ សកម្មក្នុងរាជធានីភ្នំពេញ និងធ្លាប់បាញ់ដើម្បីរំដោះខ្លួនពេលជនរងគ្រោះតាមទាន់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាននៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៩ដង នៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Update៖ នារីវ័យជាង ២០ឆ្នាំម្នាក់ កើតជំងឺថ្លើមដេកស្លាប់ ក្រោមជណ្តើរស្ពានជ្រោយចង្វារបង្កការភ្ញាក់ផ្អលទាំងព្រឹក

ភ្នំពេញៈ នារីវ័យជាង២០ម្នាក់កើតជំងឺថ្លើមដេកស្លាប់ក្រោមជណ្តើរស្ពានជ្រោយចង្វាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ចំណុចក្រោមជណ្តើរស្ពានមិត្តភាពកម្ពុជា-ចិនក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សពនារីរងគ្រោះត្រូវបានអ្នកស្គាល់ឈ្មោះហៅថាស្រីពៅអាយុជាង២០ឆ្នាំតែគេមិនដឹងថានារីខាងលើស្នាក់នៅ និងធ្វើការអ្វីនោះទេគ្រាន់តែដឹងថា នាងមានស្រុកកំណើតនៅភូមិល្ហើយ ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា សពនារីខាងលើត្រូវបានគេប្រទះឃើញដេកស្លាប់ក្បាលទៅទិសខាងកើត។ ក្រោយពីមានការភ្ញាក់ផ្អើលនេះសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងការប្រាប់ជំនាញចុះធ្វើកោសល្យវិច័យ…

សូមជួយស៊ែរបន្តយកតែបុណ្យផង! អាណិតប្អូនស្រីណាស់ ចាញ់បោកគេ ខំរត់គេចមករកអាជ្ញាធរឲ្យជួយ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ប្អូនស្រីឈ្មោះ អូន ធីតា អាយុ ២៣ឆ្នាំ ដែលឪពុកឈ្មោះ ព្រំ ខុំ ម្តាយ ឈ្មោះ អ្នក ជា មានស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរត់មករកអាជ្ញាធរសង្កាត់ចោមចៅទី៣ ឲ្យជួយបន្ទាប់ពីប្អូនស្រីបានរៀបរាប់ថា…

Update៖​ សមត្ថកិច្ច​ បញ្ជូនខ្លួនពេទ្យធ្មេញ​ម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីបើករថយន្តបង្កឲ្យមនុស្សស្លាប់និងរងរបួស

ភ្នំពេញៈ ជនបង្កដែលបើករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃនេះ ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus…

ឃាត់ខ្លួនពេទ្យធ្មេញម្នាក់បើករថយន្តបុកម៉ូតូរួចថយក្រោយកិនបន្ថែមបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីយប់នៅចំណុចផ្លូវ១៧៣ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកLexusNX200Tពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-8494ជាមួយម៉ូតូម៉ាកHondaC125ពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល1AI-3848។ ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តLexus200Tបានបើកបរតាមបណ្តោយផ្លូវ១៧៣ទិសដៅពីជើងទៅត្បូង។លុះដល់កន្លែងកើតបានបុកម៉ូតូ១គ្រឿងពីក្រោយរួចហើយថយរថយន្តមកក្រោយកិនបន្ថែមទៀតបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរម៉ូតូម្នាក់រងរបួសធ្ងន់។ សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តបង្កមានឈ្មោះយ៉ាន់ណាលីណាភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរពេទ្យធ្មេញស្នាក់នៅផ្ទះលេខ៥អឹមក្រុមទី៤ភូមិព្រៃព្រីងខាងត្បូងទី១សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ(បន្ទាប់កើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លូនរួមនឹងរថយន្ត)។ ភាភីម៉ូតូជាជនរងគ្រោះបើកបរដោយឈ្មោះខុនតុងភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្លូវបេតុងភូមិ០១សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ(ស្លាប់)និងអ្នករួមដំណើរឈ្មោះពៅម៉ត់ភេទប្រុសអាយុ១៧ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិស្រះកែវសង្កាត់ក្រាំងស្វាយស្រុកព្រះស្តេចខេត្តព្រៃវែង(របួសធ្ងន់)។ ករណីនេះសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកកំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕  

ល្បិចថ្មីមួយទៀតហើយ! ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើលេខទូរស័ព្ទ និងទំព័រហ្វេសប៊ុក ឆបោកពលរដ្ឋអំពីផលិតផលឡេ…

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

យុវជនម្នាក់ផ្លោះរបងផ្ទះ ចូលលួចមាន់គេ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅស្រុកបាភ្នំ

ព្រៃវែងៈ កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីចោរផ្លោះរបងផ្ទះ ចូលលួចមាន់បណ្ដាលឲ្យខ្សែភ្លើងឆក់ស្លាប់ ស្ថិតក្នុងភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ផ្ទះជនរងគ្រោះឈ្មោះ មាស ទូច ។ សាកសពឈ្មោះ យឹម សំអាត ភេទប្រុស អាយុ…

ស្ករត្នោតមានផ្ទុកសារធាតុគីមីហាមឃាត់និងទំនិញខូចគុណភាព២៤៩.៥ គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តព្រៃវែង បានរកឃើញ

ព្រៃវែងៈ យោងតាមផេករបស់ អគ្គ. ការពារអ្នកប្រប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ នៅក្នុងផ្សារក្រុងព្រៃវែង ស្ថិតនៅឃុំកំពង់លាវ ក្រុងព្រៃវែង…

សំណាងល្អឃើញទាន់! ស្ត្រីម្នាក់បញ្ឈរម៉ូតូទុកចោល រួចចូលផ្សារទិញអីហូប ដើរផុតបន្តិចងាកក្រោយ ស្រាប់តែចោរកាច់កជិះ

តាកែវៈ នៅថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី មានករណីបង្ក្រាបមុខសញ្ញាអំពើលួច(លួចកាច់សោកម៉ូតូ) ចំណុចផ្លូវលំមាត់បឹង ស្ថិតក្នុងភូមិថ្មី ឃុំស្រែរនោង មានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូធុន សេ១២៥…

Update៖ នារីខ្មែរឥស្លាមម្នាក់ បើករថយន្តស៊េរីទំនើប បុកនិងកិនម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញៈ នារីម្នាក់បើករថយន្តស៊េរីទំនើប ម៉ាក អូរឌីQ7 មួយគ្រឿង បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម០១៩ មួយគ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលវេលាម៉ោងប្រមាណ៨យប់ ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា…