ប្រធាននគរបាលប៉ុស្តិ៍ព្រីងធំ​ ជាងសូន្យរូប សរុបចំនួន ៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពីបទរាវរកវត្ថុបូរាណ នៅប្រាសាទខ្នារ

ព្រះវិហារៈ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ ត្រី កង សៅគុណ មេបញ្ជាការខេត្តព្រះវិហារ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន ១២នាក់ រថយន្ត ០៣គ្រឿង សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចុះបង្ក្រាបករណី…

សូមប្រុងប្រយ័ត្នបងប្អូន! បុរសម្នាក់ប្រើសារធាតុញៀនលើសកម្រិត យកកាំបិតដេញកាប់រថយន្តអ្នកដំណើរ នៅខេត្តព្រះវិហារ

ព្រះវិហារៈ នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបុរសម្នាក់ប្រើសារធាតុលើសកម្រិត យកកាំបិតដេញកាប់រថយន្តអ្នកដំណើរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕

Update៖ អគ្គិភ័យឆេះផ្ទះ នគរបាលព្រំដែនគោកវរៈ ៧៩៣ សរុបទឹកប្រាក់អស់រាប់ពាន់ដុល្លា

ព្រះវិហារៈ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ២៥ នាទី មានគ្រោះថ្នាក់អគ្គិភ័យភ្លើងឆេះផ្ទះរបស់លោក ហុង វីរៈ មុខរបរនគរបាលព្រំដែនគោកវរៈ ៧៩៣ ស្ថិតភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខូចខាតសម្ភារៈ៖ -ផ្ទះមួយខ្នងទំហំ…

អគ្គិភ័យឆេះផ្ទះ នាយរងប៉ុស្តិ៍ជាំ​ទាំងស្រុង នៅស្រុកជាំក្សាន្ត

ព្រះវិហារៈ នៅវេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីឆេះផ្ទះមន្ត្រីនគរបាលយុត្តិធម៌។ ម្ចាស់ផ្ទះឈ្មោះ ហុង វីរ: មានតួនាទីជានាយរងប៉ុស្តិ៍ជាំ អង្គភាព ៧៩៣ មានទីលំនៅភូមិ/ឃុំខាងលើ។…

មហារន្ធត់ណាស់! ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់សាច់ញាតិយំស្ទើរគាំងបេះដូង

ព្រះវិហារៈ ក្មេងប្រុសស្រី៣នាក់លង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិសែនតេជៈ ឃុំមករត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជនរងគ្រោះទី១មានឈ្មោះឆាង ស្រីកា ភេទស្រី អាយុ ១០ឆ្នាំ។ ទី២ឈ្មោះ នៅ វ៉ានដា ភេទប្រុស អាយុ៨ឆ្នាំ។…

អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារម្នាក់ រងរបួសស្រាលក្រោយបើករថយន្តបែកកង់ ធ្លាក់ផ្លូវក្រឡាប់ក្បាលដាំដូងទល់និងដី រីឯគូទរថយន្តបះឡើងលើ

ព្រះវិហារៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីល្ងាច ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៩ ភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដោយបុរសម្នាក់បើករថយន្តក្រឡាប់ក្បាលដាំដូងទល់និងដី រីឯគូទរថយន្តបះឡើងលើ បង្កការភ្ញាក់ផ្អើលខ្លាំងដល់អ្នកដំណើរ និងពលរដ្ឋ។ រថយន្តម៉ាក នីសាន់ អ្នកបើកបរឈ្មោះ ឈុន…

រថយន្តដឹកឈើក្រឡាប់ បណ្ដាលឲ្យតៃកុងស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល

ព្រះវិហារៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ ស្ថិតត្រង់ចំណុចផ្លូវបំបែកចូលភូមិដងផ្លិតឆែប ចន្លោះគីឡូម៉ែត្រលេខ៥៤១ ផ្លូវជាតិលេខ៩ ឃុំ/ស្រុកឆែប ខេត្តព្រះវិហារ មានករណីរថយន្តគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកឈើក្រឡាប់។ រថយន្តម៉ាក រីវ៉ូ ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ 2.1968 ក្រឡាប់ដោយខ្លួនឯង អ្នកបើកបរឈ្មោះ តេង…

មន្ត្រីនគរបាលខេត្តព្រះវិហារ ២រូប ទំនងស្រវឹងស្រា ជិះម៉ូតូធ្លាក់ពីលើស្ពាន បណ្ដាលឲ្យស្លាប់

ព្រះវិហារៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១០និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ចំណុចស្ពានអូរម្លូជ្រុង ស្ថិតនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ម៉ូតូរងគ្រោះម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង1D-0351 បើកបរដោយឈ្មោះ ញឹម សុខា…

សារធាតុញៀនជិត៦០០គ្រាប់ ត្រូវកម្លាំងជំនាញចុះបង្ក្រាប

ស្ទឹង​ត្រែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ​កាលពី​២៧​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៨ ​និង ​៥០​នាទី​ ត្រង់ចំណុច​ជាំ​តា​លឹ​ម​លើ​ផ្លូវ​កៅស៊ូ​ ស្ថិតភូមិ​អន្លង់​ស្វាយ​ ឃុំ​ព្រះ​រំកិល​ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង ជនសង្ស័យ​២​នាក់​ រួម​ជាមួយ​សារធាតុញៀន​ ជិត​៦០០​គ្រាប់​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​រំកិល​…

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារបានសេចក្តីអំពាវនាវស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០

ព្រះវិហារៈអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារបានសេចក្តីអំពាវនាវស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។ សូមអានសេចក្តីអំពាវនាវ៖