ករណីរថយន្តម៉ាកAudiQ7បើកចុះច្រកផ្លូវល្បឿនលឿនបត់មិនទាន់បណ្តាលអោយក្រឡាប់…

ព្រះសីហនុ : (ពត័មានបឋម) ករណី រថយន្តមួយគ្រឿង បើកចុះពីច្រកផ្លូវល្បឿនលឿនមកផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បើកត្រង់បត់មិនទាន់ ក៏ជ្រុលហួសផ្លូវជាតិលេខ៤ ធ្លាក់ទៅម្ខាងផ្លូវបណ្តាលឲ្យរថយន្តនេះក្រឡាប់ នាវេលាជិត៦ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។រថយន្តនេះម៉ាកAUDI Q7ពណ៌ស។

អាសូរណាស់!ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូរវាងរថយន្តកែច្នៃបណ្តាលអោយសិស្សសាលាស្លាប់៣នាក់ នៅស្រុកស្ទឹងហាវ

ព្រះសីហនុ:(ពត័មានបឋម)ករណីក្មេងប្រុសជាសិស្សសាលាចំនួន៣នាក់បានស្លាប់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូរវាងរថយន្តកែឆ្នៃ ម្តុំជិតច្រកចូលផ្លូវល្បឿនលឿន ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោងជាង៧យប់ថ្ងៃ១៩កុម្ភៈ ២០២៣។ ហើយភាគីជនរងគ្រោះជិះម៉ូតូ ម៉ាកC125 ពណ៍ក្រហម ផ្លាកលេខ កំពត 1M 4958 ជិះឌុបគ្នាចំនួន ០៣នាក់ បណ្តាលឲ្យភាគីខាងម៉ូតូដែលជាយុវជនសិស្សសាលាស្លាប់ទាំង០៣នាក់ រួមមាន៖…

ករណីរថយន្តLandcruiserបើកធ្លាក់ផ្លូវខ្លួនឯងបណ្តាលអោយមានមនុស្សរងរបួស នៅស្រុកកំពង់សីលា

ព្រះសីហនុ : (ពត័មានបឋម) ករណីរថយន្តមួយគ្រឿងបើកធ្លាក់ផ្លូវខ្លួនឯង ពេលកំពុងបើកបរតាមផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ 132+600 ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោងជិត3 រសៀលថ្ងៃទី 19ខែ កុម្ភ: ឆ្នាំ 2023 បណ្តាល រថយន្តម៉ាក LANDCRUISER ពណ៍ ខ្មៅ…

ឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ស្រី ៥) ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ ​: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃចន្ទ ៨ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ +របាយការណ៍វឌ្ឍនភាពស្តីពី ការឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ស្រី ៥) ពាក់ព័ន្ធនឹងបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ។​–តាមការបំភ្លឺរបស់ជនសង្ស័យចំនួន ២៤នាក់…

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរវាងម៉ូតូបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់១នាក់ តាមបណ្តោយផ្លូវជាតិលេខ៤

ព្រះសីហនុ :(ពត័មានបមឋ) ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះម៉ូតូ២គ្រឿង នៅផ្លូវជាតិលេខ៤ នាវេលាម៉ោង៧ព្រឹកថ្ងៃទី១៣.កុម្ភះ.២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ(ជិតស្ពានទឹកសាប) ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដ ១គ្រឿងម៉ាក TOYOTA REVO ពណ៌ស ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ…

ជនសង្ស័យជាមេក្លោងនិងបក្សពួក ០៩នាក់ រួមនឹងវត្ថតាងថ្នាំញៀន ៣គីឡូក្រាម ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

ព្រះសីហនុ : យោងតាមផេក មូលដ្ឋានកងរាជអាវុធត្ថស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង2:០០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី រក្សាទុក…

កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ពាក់ពន្ធ័ករណីចោរកម្មលួចម៉ូតូ

ខេត្តព្រះសីហនុ :យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣​ ដោយមាន​ការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ពាក់ពន្ធ័ករណីចោរកម្មលួចម៉ូតូស្ថិតនៅក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ក្រុង–ខេត្តព្រះសីហនុ…

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងមានទិសដៅស្របគ្នាមិនស្គាល់ម៉ាកនៅខេត្តព្រះសីហនុ

ព្រះសីហនុ​​​​ : វេលាម៉ោង 7:45 ថ្ងៃទី២៧.០១.២០២៣ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូ ១គ្រឿងម៉ាក ហុងដា ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ពោធិសាត់…

ករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋ ក្រុងព្រះសីហនុ​ បណ្តាលមកពីអុជធូបសែនទុកចោល

ខេត្តព្រះសីហនុ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍​ ទី២១ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងនៅម្តុំទួលខ្សាច់ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ វេលាម៉ោង១២កន្លះថ្ងៃត្រង់នេះ មូលហេតុមកពីអុជធូបសែនទុកចោលទើបបណ្តាលអោយឆាបឆេះបែបនេះ​ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ…

ករណីវាយទៅលើប្រពន្ធនៅតាមផ្លូវទីសាធាណៈត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគបាលខេត្ព្រះសីហនុ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានករណី អំពេីហិង្សា មួយកើតឡើងបង្កដោយជនសង្ស័យ ត្រូវជាប្តី(គ្មានសំបុត្រអាពាហ៍ពិពាហ៍) បានវាយទៅលើប្រពន្ធជាជនរងគ្រោះ នៅតាមផ្លូវទីសាធាណៈ ស្ថិតនៅ ផ្លូវចូលសាលាឡាយហ៍ ក្រុម៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ…