ដឹងកាន់តែច្បាស់ហើយ! រឿងបាញ់សម្លាប់ប៉ូលិសនៅខេត្តរតនគិរី ជារឿងស្នេហាត្រីកោណដោយខឹងយកប្រពន្ធខ្លួនទៅធ្វើបាប
រតនគិរីៈ រឿងរ៉ាវករណីឃាតកម្មបាញ់សម្លាប់ ក្នុងតុកាហ្វេនៅក្រុងបានលង់ដែលជនរងគ្រោះជាមន្ត្រីនគរបាល រងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ចំណែក ខ្មាន់កាំភ្លើងជាមន្ត្រីនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត រតនគិរី ពួកគេជាមិត្តភ័ក្ដនិងគ្នា។ បើតាមប្រភពព័ត៌មាន មូលហេតុបណ្តាលមកពីរឿងស្នេហាត្រីកោណ ។ នៅមុនពេលពេលកើតហេតុជនរងគ្រោះបានទាក់ទងគ្នាជាមួយប្រពន្ធជនដៃដល់! លុះក្រោយមកពួកគេបានយកគ្នាពេញមុខពេញមាត់។ ហើយអ្វីដែលធ្វើឲ្យជនដៃដល់ដាច់ចិត្តបាញ់សម្លាប់ជនរងគ្រោះទាំងកណ្ដាលថ្ងៃនោះ ក៍ព្រោះតែជនរងគ្រោះបានធ្វើបាបនាងដែលជាអតីតប្រពន្ធខ្លួនជាបន្តបន្ទាប់រហូតមក។ បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា៖ ជារឿងគុំនុំផ្ទាល់ខ្លួន។ ជនដៃដល់ឈ្មោះ…