អាជ្ញាធរ ចុះណែនាំដល់អាជីវករ នៅផ្សារ និងតាមភោជនីយដ្ឋាននានា ក្នុងក្រុងបានលុង កុំឲ្យលក់នូវសាច់សត្វព្រៃខុសច្បាប់

រតនគិរីៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយជំនាញ សង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុង ការិយាល័យ អភិវឌ្ឍន៍ក្រុង ចុះអប់រំណែនាំលើការដាក់លក់ នូវសាច់សត្វព្រៃខុសច្បាប់ និងផ្សព្វផ្សាយនូវសេចក្តីណែនាំ លេខ០៥/១៩ស.ណ.ន របស់រដ្ឋបាលខេត្តរតនគិរី ស្តីពីវិធានការទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃ ដល់អាជីវករ នៅក្នុងបរិវេណផ្សារបានលុង…

ជនសង្ស័យចំនួន ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

រតនគិរីៈ កាលពីវេលាម៉ោង ៣និង១២នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកបកែវ ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖ ១.ឈ្មោះ ញាប់ គ្រាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ…

ជនសង្ស័យជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

រតនគិរីៈ កាលពីវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦មុខសញ្ញា (ស្រី០២នាក់ ) មានឈ្មោះដូចខាងក្រោម៖ ១.សាន…

សូមជួយ Share លើកទឹកចិត្តពួកគាត់!! សមត្ថកិច្ចលំផាត់ ជួយសង្គ្រោះពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងជន់លិច

រតនគិរីៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តរតនគិរី បានបង្ហាញពីសកម្មភាពកងកម្លាំងជួយសង្គ្រោះពលរដ្ឋ នៅឃុំបាតាង ស្រុកលំផាត់ ដែលជាប់នៅលើដំបូលផ្ទះ ដោយសារជំនន់ទឹកភ្លៀងជន់លិច កាលពីយប់ថ្ងៃទី២៩ សីហា ឆ្នាំ២០១៩៕

រលំបង្គោលភ្លើងជាច្រើនដើម ផ្ទះជាច្រើនខ្នង ផ្លូវជាច្រើនរងការខូចខាត បន្ទាប់ពីមានភ្លៀងលាយឡំនិងខ្យល់យ៉ាងខ្លាំង

រតនគិរីៈ ករណីគ្រោះថ្នាក់សង្គមបណ្តាលអោយរលំបង្គោលភ្លើងអគ្គីសនីចំនួន១១ដើម ទ្រេតផ្ទះឈើ១ខ្នង និងទឹកហូរដាច់ផ្លូវ១ខ្សែ។ នៅយប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មានភ្លៀងលាយឡំនិងខ្យល់យ៉ាងខ្លាំងបណ្ដាលអោយ : រលំបង្គោលភ្លើងអគ្គីសនី អស់ចំនួ ន ៦ដើម ស្ថិតក្នុងភូមិ ( ភ្នំស្វាយ ) និងលិចទ្រេតផ្ទះឈើអស់ចំនួន ១ខ្នង ប្រវែង…

ផ្ទះពលរដ្ឋ ២៩៦គ្រួសារ ត្រូវជំនន់ទឹកភ្លៀងជន់លិច នៅខេត្តរតនគិរី

រតនគិរីៈ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំល្បាំង១ និងឃុំបាតាង ស្រុកលំផាត់ ភ្លៀងធ្លាក់បន្តបន្ទាប់ចាប់ពីចន្លោះម៉ោង១២ អធ្រាតថ្ងៃទី២៨ ឈានចូល២៩ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យជន់លិចនៅតាមបណ្តាឃុំមួយចំនួន រួមមានឃុំបាតាង ឃុំល្បាំង១ ឃុំល្បាំង២ ស្រុកលំផាត់…

ខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យរលំបង្គោលភ្លើង នៅខេត្តរតនគិរី

រតនគិរីៈ យោងតាមផេកអគ្គិសនី រតនគិរី បានឲ្យដឹងថា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន (១) នៅប៉ុស្តិ៍ត្រង់ស្វូលេខ ០០៨ ទ្វារចរន្តទី២ ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង (២)ប៉ុស្តិ៍ត្រង់ស្វូលេខ០៨៥ ,១៣៧ នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២៩…

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនគីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី រកឃើញ និងដកហូត ក្នុងផ្សារអូរយ៉ាដាវ និងផ្សារបរកែវ

រតនគិរី ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់ នៅក្នុងផ្សារអូរយ៉ាដាវ និងផ្សារបរកែវ ខេត្តរតនគិរី។ គោលបំណងនៃត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់…

ទីតាំងផលិតទឹកសុទ្ធមួយកន្លែងមានយីហោ គិរីមានជ័យ ត្រូវអាជ្ញាធរសម្រេចបិទ…

រតនគិរីៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារួមមានប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរបរិស្ថានខេត្ត សង្កាត់បឹងកន្សែង និងប៉ុស្តិ៍រដ្ឋបាលបឹងកន្សែង ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងខេត្តបានចុះពិនិត្យទីតាំងផលិតទឹកសុទ្ធមួយកន្លែងមានយីហោ គិរីមានជ័យ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ដែលមាន ម្ចាស់ឈ្មោះ អ៊ុ ណៃយីម…

ក្រសួងសាធារណការនិងដឹកជញ្ជូនចេញសេចក្តីជូនដំណឹងស្តីពីការផ្អាក់ការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧៦

រតនគិរីៈ ក្រសួងសាធារណការនិងដឹកជញ្ជូនចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧១ ដល់បង្គោលគីឡូម៉ែត្រលេខ២៧២(ជិតស្ពានស្រែពកលំផាត់)ស្ថិតក្នុងទីប្រជុំជនស្រុកលំផាត់ ខេត្តរតនគិរី។ ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖