ផ្លូវជាតិលេខ៧៦ (ខេត្តរតនគិរី) ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន

រតនគិរីៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី ១០ សីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រពី Pk271+200 ទៅ Pk271+850 ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែ រងគ្រោះដោយទឹកហូរកាត់ផ្លូវ ដែលមានប្រវែង៦៥០ម៉ែត្រ លើសពីថ្ងៃទី ៩ ខែសីហា…

Update៖ ក្មេងស្រីម្នាក់បាត់ខ្លួន ករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី ពេលនេះ រកឃើញសពហើយ

រតនគិរី: សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ២ និង ៣៩នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង ពេលនេះ ត្រូវបានរកឃើញហើយ។ ជនរងគ្រោះឈ្មោះ រ៉ា រចនា…

ក្មេងស្រីម្នាក់ កំពុងបាត់ខ្លួន ករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី

រតនគិរីៈ (ពត៌មានបឋម) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ មានករណីលិចទូកដរឆ្លង បណ្ដាលឲ្យបាត់ក្មេងស្រីម្នាក់ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ត្រង់ចំណុចទឹកលិចផ្លូវ ។ មកទល់ពេលនេះ អាជ្ញាធរ និងពលរដ្ឋ កំពុងអន្តរាគមន៍ជួយស្វែងរក៕

ផ្លូវជាតិលេខ៧៦ នៅស្រុកលំផាត់ កំពុងជន់លិចនាព្រឹកនេះ

រតនគិរីៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង៤០នាទីព្រឹកថៃ្ងទី៩ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៧៦ ត្រូវបានលិចត្រង់ចំណុចភូមិដីឡូ និងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ប្រវែង៥០០ ម៉ែត្រ៕

អាងមិនដែលអី! មន្រ្តីតុលាការម្នាក់បញ្ឈរម៉ូតូចោលរួមទាំងសោមុខការិយាល័យ ស្រាប់តែចេញមកវិញផ្អើលសមត្ថកិច្ចតែម្ដង

រតនគិរីៈ នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ តុលាការខេត្ត ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កម្លាំងអធិការនគរបាលក្រុងបានលុង ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់​ ពីបទចូលលួចម៉ូតូបរិវេណតុលាការខេត្តរតនគិរី។ ជនរងគ្រោះជាមន្ត្រីតុលាការម្នាក់ បានទុកម៉ូតូជាប់ជាមួយ និងសោចោលបញ្ឈរនៅក្បែរការិយាល័យតុលាការ ហើយជនសង្ស័យឃើញឱកាសល្អហុចមកឲ្យ បានជិះម៉ូតូចេញទៅបាត់ ស្រាប់តែម្ចាស់ម៉ូតូមករកម៉ូតូជិះមិនឃើញ មានការឆោឡោឡើងផ្អើលដល់សមត្ថកិច្ចនៅក្បែរនោះ…

ករណីហិង្សាឪពុកចុងយកកាំបិតផ្គាក់ កាប់ទៅលើកូនដើម បណ្តាលឲ្យរងរបួសធ្ងន់ នៅរតនគិរី

រតនគិរីៈ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិគងយុ ឃុំប៉ាតេស្រុក អូរយ៉ាដាវ ខេត្តរតនគិរី មានករណីហិង្សាដោយចេតនា មួយបានកើតឡើងរវាងឪពុកចុងយកកាំបិតផ្គាក់កាប់ទៅលើកូន បណ្តាលឲ្យរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ជនរងគ្រោះឈ្មោះ យ៉េនយូ ភេទប្រុស អាយុ…

សូមទទួលទានដោយប្រុងប្រយ័ត្ន! រកឃើញទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆេទ…

រតនគិរីៈ យោងតាមផេកមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា​ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចូលរួមសហការជាមួយ មន្ត្រីសាខាកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច និងអាជ្ញាធរក្រុងបានលុង បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ព្រមទាំងបានធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ប្រើប្រាស់ នៅផ្សារក្រុងបានលុង។ ជាលទ្ធផលបានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ បានចំនួន…

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥៣.៧៦គីឡូក្រាម ត្រូវបានមន្រ្តីសាខាកាំកុងត្រូលធ្វើការដកហូត

រតនគិរីៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារបានលុង ខេត្តរតនគិរី។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ…

រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុមរតនៈសម្បត្តិក្រឡាប់ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលច្រើននាក់

មណ្ឌលគិរីៈ នៅវេលាម៉ោង ៤និង៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ៧៦ ចន្លោះkm១២៩-១៣០ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តបណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងរបស់ក្រុមហ៊ុនរតនៈសម្បត្តិក្រឡាប់ខ្លួនឯង ក្នុងនោះមានមនុស្សជិះចំនួន ១៣នាក់ រងបួស ០៤នាក់ និងខូចប្រឡាយទឹកហូអស៣០ម៉ែត្រ បាក់បង្គោលស្លាកសញ្ញាអស់ ២ដើម។…