រថយន្តកាមរីបុកគោយន្តចតនៅស្ងៀម ស្លាប់កូនអាយុ៥ខែ និងម្តាយរងរបួសធ្ងន់!..

រតនគិរីៈ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច ខណៈដែលរថយន្តប្រភេទគោយន្តចតនៅខាងស្តាំផ្លូវ នៅលើផ្លូវ៧៨A ភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។ អ្នកបើកបររថយន្តបង្កម៉ាកកាមរី មានឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ…

Updateទាន់ហេតុការណ៍! ទឹកទន្លេសេសាន បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នហើយ!

រតនគិរីៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,១០ម៉ែត្រ គឺលើសកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,១០ម៉ែត្រហើយ ។…

ទាន់ហេតុការណ៍! ទឹកទន្លេសេសាន កំពុងមានការជន់ឡើងខ្លាំង!

រតនគិរីៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេទន្លេសេសាន ក្នុងខេត្តរតនគិរី បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៣ នេះ ទឹកទន្លេ…

ប្រទះឃើញស្រ្តីម្នាក់ ខ្យល់គដេកស្លាប់ ដោយមិនមានអ្នកណាដឹង!..

រតនគិរីៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៨ មានករណីប្រទះឃើញសពស្រ្តីម្នាក់ដេកស្លាប់ នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ សាកសប់មានឈ្មោះ សាអ៊ួយ កាវ៉ីង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិ គ្រឹង មុខរបរ កសិករ…

ស្រ្តីម្នាក់ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ!..

រតនគិរីៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មាន ករណីស្រ្តីម្នាក់ផឹកថ្នាំសម្រាប់បាញ់ស្មៅ បណ្តាលឲ្យស្លាប់ នៅភូមិតឹន ឃុំតឹន ស្រុកកូនមុំ ខេត្តរតនគិរី។ ស្រ្តីដែលស្លាប់មានឈ្មោះ សឿង ណាង អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ក្រោយបានទទួលព័ត៌មាននេះរួចមក កម្លាំងជុំនាញបានចុះទៅធ្វើកោសល្យវិច័យ និងប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អន់ចិត្ត ប្តីទៅនៅជាមួយឪពុកម្តាយមិនត្រឡប់មកវិញ ចងកបញ្ចប់ជីវិត!..

រតនគិរីៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅខ្ទមចម្ការ ភូមិប៉ាណល់ ឃុំទីងចាក់ ស្រុកបរកែរ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ ពីន ណាត់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិកើតហេតុ។ មូលហេតុ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្តី…

ជនមិនស្គាល់មុខ ចាប់រំលោភក្មេងស្រីម្នាក់បានសម្រេច រួចគេចខ្លួនបាត់!

រតនគិរីៈ កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងចម្ការចាន់ទី ភូមិទុស ឃុំតាអង ស្រុកមុំ ខេត្តរតនគិរី មានករណីរំលោភសេពសន្ទវៈបានសម្រេច លើក្មេងស្រីអាយុ១៣ឆ្នាំ។ ជនសង្ស័យជាអ្នកទិញអេតចាយ ជិះម៉ូតូម៉ាកឆ្លាម ពណ៌ក្រហម ជនសង្ស័យបានគេចខ្លួនបាត់៕

ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ចុះទៅហែលទឹកលេងលង់ស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ ក្មេងស្រីអាយុ១១ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលចុះទៅហែលទឹកលេង កាលពីវេលាម៉ោង៤និង១៧នាទី រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សពជនរងគ្រោះមានឈ្មោះ ឡន ដារត្ន័ អាយុ១១ឆ្នាំ ជាសិស្សសាលា មានឱពុកឈ្មោះ មិន លុច…

ទៅរកសត្វត្រកួតនៅក្នុងព្រៃ តែក៏ជួបអកុសល លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ លោក ងយ ដន អធិការរងស្រុងអូរយ៉ាដាវ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា បុរសម្នាក់បានលង់ទឹកអូរស្លាប់ បន្ទាប់ពីនាំគ្នា៤នាក់ ទៅរកសត្វត្រកួតនៅក្នុងព្រៃ ហើយបានហែលឆ្លងទឹកអូរទៅត្រើយម្ខាង ដោយ៣នាក់បានហែលទៅផុត នៅសល់តែជនរងគ្រោះ ហែលទឹកមិនទាន់ផុត ក៏ត្រូវទឹកហូរកួចយកទៅបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង…

មិនធម្មតាប្រយត្ន័បងប្អូន! ក្រុមចោរពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ ប្រដាប់ដោយកាំបិតចុងស្រួចភ្ជង់ប្លន់យកមាសនិងប្លាទីន៤តំឡឹង ពីស្ត្រីម្នាក់

រតនគីរីៈ ជនសង្ស័យចំនួន២នាក់ បានពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ ប្រដាប់ដោយកាំបិតចុងស្រួច ធ្វើសកម្មភាពភ្ជង់ប្លន់យកមាសនិងប្លាទីន៤តំឡឹង ពីស្ត្រីម្នាក់ឈ្មោះ អាន ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរធ្វើម្ហូបការ ក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះកើតឡើងនៅម៉ោង៦និង១៣នាទីល្ងាច…