ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាមានសត្វក្ងោកបៃតងចន្លោះពី២.០០០ ទៅ៣.០០០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាមានសត្វក្ងោកបៃតងចន្លោះពី២.០០០ ទៅ៣.០០០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ហើយពួកវាប្រឈមការរងគ្រោះដោយការបរបាញ់ និងការដាក់អន្ទាក់ ដើម្បីយកស្លាប និងសាច់របស់វា។ ថ្លែងបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តមបានបញ្ជាក់ថា វត្តមានសត្វក្ងោកបៃតងភាគច្រើន…