អាជ្ញាធរ ចុះកាត់ស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុកសូទ្រនិគម គ្មានលិខិតអនុញ្ញាត ខុសលក្ខណៈបច្ចេសទេស និងលិខិតបទដ្ឋានគតិយុត្ត
សៀមរាបៈ យោងតាមផេករដ្ឋបាលខេត្តសៀមរាប នៅចន្លោះថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារចម្រុះបានចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ការតម្លើងស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបបានចុះកាត់ស្លាកដែលគ្មានលិខិតអនុញ្ញាត ខុសលក្ខណៈបច្ចេសទេស និងលិខិតបទដ្ឋានគតិយុត្ត។ ការលើកស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្តជាអាទិ៍៖ ១-ត្រូវសរសេរអក្សរខ្មែរឲ្យធំជាងអក្សរបរទេសហើយអក្សរខ្មែរដាក់នៅជួរខាងលើ។ ២-អក្សរបរទេសត្រូវសរសេរ នៅជួរខាងក្រោមនិងមានទំហំ១/២ (មួយភាគពីរ) នៃទំហំអក្សរខ្មែរ។ ៣-សរសេរអក្សរខ្មែរត្រូវអនុវត្តតាមវចនានុក្រម…