ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទឹកនឹងកើនឡើងដល់កម្រិតប្រកាសអាសន្ន!!

យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង និងនៅខេត្តក្រចេះ នឹងឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ។ សូមអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ បង្កើនការយកចិត្តទុកប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងចំនួន៦រូប

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៣៦៩៣ ប្រក ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ បានសម្រចផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សរុបចំនួន៦រូប ក្នុងនោះមាន៖ ទី១. លោក អនុសេនីយ៍ទោ ឥន ចក់ ពីនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា ជាមេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនលេខ ៧០១ ។…

ក្រុមម៉ូតូធំ! ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង ១០ និង ១០ នាទីថ្ងៃទី២៣ ខែកក្កដា មានគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូធំបើកក្នុងល្បឿនលឿន បណ្ដាលធ្លាក់ស្នាមភ្លោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតទ្បើងនៅលើផ្លូវជាតិលេខ៩ ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ជនរងគ្រោះ…

បុរសម្នាក់ បើករថយន្តធ្លាក់ស្នាមភ្លោះក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងរបួសធ្ងន់

ស្ទឹងត្រែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ បើករថយន្តធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៩ ត្រង់ចំណុចភូមិឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ លូញ រតនា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ…

ចុមច្រើនណាស់ម្ចាស់ថ្លៃអើយ! ចាប់ខ្លួនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ធំ

ស្ទឹងត្រែងៈ ជនសង្ស័យជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនបាន ដកហូតថ្នាំញៀនរហូតដល់៥កញ្ចប់ធំ ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានទី២ ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ចាក់លី ចឺតាលី ភេទប្រុស…

ឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម

ស្ទឹងត្រែងៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។ ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបំបែកភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថាវខាំមួន លៈតៈនៈតៃ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែ…

លោក ហាក់ ហ៊ាន់៖ តំណាងអយ្យមិនបានសុំឱ្យឃុំខ្លួនប្រធានការិយាល័យអប់រំកែប្រែខេត្តរតនគីរី តែចៅក្រមស៊ើប….

ភ្នំពេញៈ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាខេត្តរតនគិរី បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ តុលាការខេត្តរតនគិរីពិតជាបានចេញដីកាសម្រេចឃុំខ្លួនលើឈ្មោះ ខ្យាល ប៉ាង៉ាង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិ២ ឃុំល្អក់…

ស្លាប់ទៀតហើយ! រថយន្តសាំយ៉ុងបុកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចររាចរណ៍មួយបង្កឡើងដោយរថយន្តនិងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ៣នាក់បានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឺងត្រែង ខេត្តស្ទឹងត្រែង (ចំណុចគីឡូម៉ែត្រ៥០)។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ អ៊ំ ហុងជា ភេទប្រុស អាយុ៥០ឆ្នាំ ទី២ឈ្មោះ…

គ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់សា្រល!

ព្រះវិហារៈ លោកអធិការស្រុករវៀងបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចគីឡូលេខ៤៧ ៤៨ លើផ្លូវជាតិ៦២ ភូមិអូរពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ អុល…

ខ្លាំងប៉ះខ្លាំង អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក!

ក្រចេះ: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង រវាងបុរស២នាក់ បណ្តាលឲ្យភាគីម្ខាងរងរបួស និងម្ខាងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមហ៊ុនដុងហ្វូក្រចេះអភិវឌ្ឍកៅស៊ូ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះបង្កដោយជនសង្ស័យឈ្មោះ ភិន…