ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន នៅចំណុចស្ពានឆ្លងអាងទឹកតាម៉ុក

ឧត្តរមានជ័យៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦និង០០នាទីល្ងាច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦និង៣០នាទីព្រឹក កម្ពស់ទឹកក្នុងអាង ៤,១០ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋពុំមានទេ តែខណៈនេះមន្ទីរខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានត្រៀមលក្ខណៈអន្តរាគមន៍រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋពេលជួបបញ្ហា។…

ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យជន់លិចផ្លូវលំ នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២០ កម្រិត ៩៦,៧ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវលំប្រវែង ២៩០ ម៉ែត្រ នៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

Update៖ ស្រូវ ចម្ការដំទ្បូងមី និងលំនៅដ្ឋានជាច្រើន របស់ពលរដ្ឋ ត្រូវជន់លិច ខណៈផ្លូវមួយចំនួន មិនអាចធ្វើចរាចរបាន នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ នៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថស្រុកអន្លង់វែងចំនួន០៧នាក់ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង។ ១/ ឃុំអន្លង់វែង -ភូមិរំចេកខាងលិច ឃុំស្រុកអន្លង់វែងលិច ផ្លូវចំនួន០៦កន្លែងប្រវែង៣៥០ម៉ែត្រ កម្ពស់ទឹកលើផ្លូវ ០,៣៥ម៉ែត្រ។ -លិចផ្ទះប្រជាពលរដ្ឋចំនួន១៩គ្រួសារ -លិចស្រូវចំនួន១០ហិតា -លិចចំការដំឡូងមី ៣១ហិតា -ខូចលូចំនួន០៣កន្លែង…

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “NOUL” បានបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឲ្យមានការជន់លិចលំនៅដ្ឋាន រយៈពេលខ្លី និងខូចខាត់ផ្លូវលំ ស្ថិតនៅភូមិដីក្រហម និងភូមិជប់តាមោគ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋរងការខូចខាត

ឧត្តរមានជ័យៈ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ យប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ស្ថិតនៅភូមិទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឃាត់ខ្លួនស្រ្តីអ្នកលក់ដូរម្នាក់ ករណីរក្សាទុក និង ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន

ឧត្តរមានជ័យៈ នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីរក្សាទុក ឬ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតនៅភូមិ/ឃុំ/អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ដោយឃាត់ខ្លួនជនសង្ស័យ…

មុខសញ្ញាប្រុសស្រីករណីទម្លាក់យោងយ៉ាងសកម្មអស់ល័ក្ខត្រូវបានកម្លាំងនគរបាលក្រុងសំរោងតាមក្របួចជាប់

ឧត្ដរមានជ័យ ៈ ដោយមានការចោលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី នៅចំណុចផ្សារសំរោង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីដាក់ថ្នាំសណ្តំ និងឆបោក

ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ករណីដាក់ថ្នាំសណ្តំ ឆបោកយកគ្រឿងអលង្ការ និងលុយ ជាងបួនម៉ឺនរៀល ស្ថិតនៅចំណុចផ្សារសំរោង ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោ០៨ និង៣០នាទី ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០…

ស្ថានភាពនៅអាងទឹកតាម៉ុក នៅព្រឹកនេះបានស្រកចុះខ្លះហើយ

ឧត្តរមានជ័យៈ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក វេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៨១ម៉ែត្រ ធៀបនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ទឹកបានស្រកចុះ ០,០៩ម៉ែត្រ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ…

ទឹកភ្លៀងជន់លិចនៅក្នុងស្រុកត្រពាំងប្រាសាទ និង អន្លង់វែង

ឧត្តរមានជ័យ ៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិត ២២៣,២ មម នាថ្ងៃទី០៦-០៨ ខែសីហា ឆ្នាំ២០២០ នៅតំបន់ផ្ទៃរងទឹកភ្លៀងក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួនជាផ្លូវលំនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែពុំបង្កឲ្យមានផលប៉ះពាល់ដល់ផលដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ៕