យោធាម្នាក់ លែងលះប្រពន្ធបាន១ខែ ឃើញដេកស្លាប់ក្នុងព្រៃ
ឧត្តរមានជ័យៈ សាកសពបុរសជាយោធាម្នាក់ ត្រូវបានក្រុមក្មេងៗដើរបរបាញ់សត្វព្រៃ បានប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី៣០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចខាងលិចភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បន្ទាប់ពីបានលែងលះជាមួយប្រពន្ធបាន១ខែរួចមកនោះ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពត្រូវបានគេស្គាល់ឈ្មោះ ស៊ុយ ញាញ់ អាយុ ៣៥ឆ្នាំ មុខរបរ យោធា…