Update៖ លោកតាម្នាក់ជិះម៉ូតូចេញពីផ្ទះឆ្លងផ្លូវ ត្រូវរថយន្តលុចស៊ីស RX330 ផ្លាកលេខខេមរភូមិន្ទ2.0709 បុកបណ្តាលឲ្យរងរបួសធ្ងន់

ព្រៃវែងៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦ និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យលោកតាម្នាក់ រងរបួសធ្ងន់ លើផ្លូវជាតិលេខ៨ ស្ថិតត្រង់ចំណុចភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ…

ក្រុមគ្រូពេទ្យ កងពលតូចអន្តរាគមន៍លេខ១ បានសហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ របស់កងពលតូចអន្តរាគមន៍លេខ១ បានបន្តសហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ…

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្នុងគ្រាអាសន្ននៃជំងឺកូវីដ-១៩ នេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយកងទ័ពអាវស ដោយបានលះបង់ សុខភាពផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាអាសន្ននៃជំងឺកូវីដ-១៩ នេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយកងទ័ពអាវស ដោយបានលះបង់ ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ខែ ឧសភា…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួច

សៀមរាបៈ កាលពីថ្ងទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង១០នាទី ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ កំពុងស្ថិតនៅក្នុងផ្ទះក៏ស្រាប់តែដាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការសង្ស័យជនរងគ្រោះបានដើរទៅមើលប្រអប់ឌីសង់ទ័រ ត្រង់បង្គោលភ្លើងរបស់អគ្គិសនីសៀមរាប…

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ​ បានចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម សរុប១៦ថ្ងៃ ចាក់បានចំនួន ៦៩៤,២១៣នាក់

រយៈពេល១៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងខ័ណ្ឌទាំង៦ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺ កូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ សរុប១៦ថ្ងៃ ចាក់បានចំនួន ៦៩៤,២១៣នាក់ ស្រី ៣៧៥,២៣៤ នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៣,៥៩៦នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍…

រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ១គ្រឿង បើកលឿនបុករះម៉ូតូ២គ្រឿង និងតូបលក់កាហ្វេ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ២គ្រឿង ពីក្រោយកំពុងរង់ចាំស្តុប បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកឯរថយន្តបង្ក ព្យាយាមបើករត់ទៅដល់ជិតនិងបុរីអង្គរ ជ្រុលទៅបុករះ បង្គោលស្លាកប៉ាណូ២ដើម និងតូបកាហ្វេមួយតូបទៀត រងការខូចខាតទាំងស្រុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង ២០នាទីយប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១…

កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ដែលបានចូលរួមសហការការពារ តំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ ត្រូវបានវិលចូលអង្គភាពវិញនៅ១៤ខែឧសភានេះ

យោងតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរងយោធភូមិភាគទី៣ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ដែលបានចូលរួមសហការពារ តំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំង នាពេលកន្លងទៅ ត្រូវបានទទួលបទបញ្ជាអនុញ្ញាតឲ្យវិលចូលអង្គភាពវិញនៅ ថ្ងៃទី១៤ខែឧសភានេះ។ ប៉ុន្តែដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅបន្តឈរជើងក្នុងភូមិសាស្រ្តដដែល ខណៈដែលតំបន់ក្រហម ត្រូវបានកែសម្រួលឲ្យនៅរួមតូច។…

បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងច្រក លើក លី និងដឹកជញ្ជូនស្បៀង គ្រឿងឧបភោគបរិភោគ របស់ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហម

យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំនិងបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំ លី ច្រកជាកញ្ចប់ លើកដាក់ និង ដឹកជញ្ជូន អង្ករ មី…

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាននាំយកអំណោយមេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់និវត្តន៍ជនដែលមានការខ្វះខាតជីវភាព និងមានជំងឺប្រចាំកាយ

(បន្ទាយមានជ័យ)៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបន្តចាត់តាំងលោកវរសេនីយ៍ឯក យ៉ែម ឡុម និងក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារនិងថវិកាចំនួន៥០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ…

អតីតយុទ្ធជនពិការ មានជីវភាពលំបាកខ្វះខាត បានទទួលជំនួយឧបត្ថម្ភស្បៀង អាហារពីមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ

ដើម្បីដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលរងផលប៉ះពាល់ដោយ សារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋជន ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងរង…