សូមប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋ និងឆក់យកជីវិតក្មេងម្នាក់

សៀមរាបៈ នៅថ្ងៃច័ន្ទ ០៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោ១៦និង៣០នាទី មានករណីរខ្យល់កន្រ្តាក់ បណ្ដាលអោយរលំផ្ទះសង្កត់កុមារាម្នាក់ស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះ កី ពក នៅភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប…

យ៉ាងហោចណាស់ ផ្ទះពលរដ្ឋ ៧៩ខ្នង ត្រូវបានរងផលប៉ះពាល់ដោយ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៩ខ្នង ស្ថិតនៅភូមិរំដួលជើងភ្នំ គីរីវន្ត សំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង និងភូមិត្រពាំងតាវចាស់ ទំនប់ចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

គ្រោះមហន្តរាយ ក្នុងឆ្នាំ២០២១បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ២៣០នាក់

ភ្នំពេញ៖ នៅឆ្នាំ២០២១គ្រោះមហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាដើម បានកើតឡើងគ្រប់រាជធានីខេត្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ២៣០នាក់ ដែលក្នុងនោះអ្នក ស្លាប់ដោយសាររន្ទះច្រើនជាងគេ ។ នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅថ្ងៃទី២១ខែកុម្ភៈនេះ ឯកឧត្តម ឡាំ…

ខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀង បណ្តាលឲ្យផ្ទះបណ្តែតទឹក២១ខ្នងខូច និងមនុស្សស្លាប់ម្នាក់

កំពង់ងឆ្នាំងៈ នៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងភ្លៀង បណ្តាលឲ្យកុមារីម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកឯផ្ទះចំនួន០៦ខ្នង បានបាក់លិចចូលទៅក្នុងទឹក និង១៥ខ្នងផ្សេងទៀត របើកដំបូល ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំព​​​​​ង់ឆ្នាំង ។ ករណីខាងលើនេះ…

កម្ពុជា នឹងមានភ្លៀងខ្លាំង លាយឡំខ្យល់កន្ត្រាក់ នៅថ្ងៃទី ២៧-២៨ តុលាខាងមុខនេះ

ក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ១៤រាជធានី-ខេត្តរបស់កម្ពុជា នឹងមានភ្លៀងខ្លាំង លាយឡំខ្យល់កន្ត្រាក់ និងទឹកជំនន់ នៅថ្ងៃទី ២៧-២៨ តុលាខាងមុខនេះ។

បាក់ផ្ទាំងឥដ្ឋកំពុងសាងសង់អគារមួយកន្លែង បណ្តាលឲ្យត្រូវមនុស្សរងរបួសធ្ងន់០២នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានករណីភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ខ្លាំង បាក់ផ្ទាំងឥដ្ឋនៅការដ្ឋានកំពុងសាងសង់អគារមួយកន្លែង មានកម្ពស់៣ជាន់ ត្រូវចំដំបូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសមនុស្ស ចំនួន០២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេតុការណ៍ខាងលើនេះ…

ករណីរន្ទះបាញ់ និងភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាឲ្យខូចខាតផ្ទះពលរដ្ឋ ២៥ខ្នង

កំពតៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងចាប់ពីម៉ោង ១៧:០០ នាទី នៅស្រកបន្ទាយមាស មានករណីខ្យល់កន្ទ្រាក់លាយនិងទឹកភ្លៀងបណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៣ឃុំ ស្មើនិង២៥ខ្នង ១.ឈ្មោះ ហង់ ហេន…

កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកុំប៉ាស៊ូ ដែលធ្វើឱ្យមានភ្លៀងនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ដោយកម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកុំប៉ាស៊ូ ដែលធ្វើឱ្យមានភ្លៀងនិងខ្យល់កន្ត្រាក់ ដើម្បីបញ្ចៀសផលប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសធាតុចាប់ពីថ្ងៃទី ១៣ដល់១៩ ខែតុលា ឆ្នាំ២០២១ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីននៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនិងមានទិសដៅឆ្ពោះមកខាងលិច ។ តែនៅថ្ងៃទី១៣និង១៤…

ករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មានករណីគាំងបេះដូង០១លើក ករណីរន្ទះបាញ់០១លើក និងករណីខ្យល់កន្ត្រាក់០១លើក ។ ១.ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទី ស្ថិតនៅភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីមនុស្សគាំងបេះដូង០១លើក បណ្តាលអោយ ស្លាប់មនុស្សម្នាក់។…