​​មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល រកឃើញ​ងៀតបបែល​​ មានផ្ទុកសារធាតុគីមីហាមឃាត់ នៅផ្សារតាខ្មៅ!

កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ធានាគុណភាពនៃផលិតផលឱ្យសមស្របតាមស្តង់ដារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ការក្លែងបន្លំ ទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលមិនអនុលោម និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ គឺជាតួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល។ អនុវត្តតួនាទីខាងលើ នៅថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨…

ប្រយ័ត្នបងប្អូន! ករណីពលរដ្ឋពុលនំសាំងវិច​​ សមត្ថកិច្ចរកឃើញនំបុ័ងចំណិត និងប្រហិតក្តាមមានបាក់តេរី​Staphylococcus aureus!

បន្ទាយមានជ័យៈ យោងតាមផេកសាខាកាំកុងត្រូល បានឲ្យដឹងថា ​ក្រោយពីប្រជាពលរដ្ឋមួយគ្រួសារនៅក្រុងប៉ោយប៉ែត ជួបករណីពុលនំសាំងវិចដោយមិនដឹងមូលហេតុ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានទទួលយកគំរូវិភាគពីប្រជាពលរដ្ឋ ជានំបុ័ងចំណិត ម៉ាយូណេស២ប្រភេទ ប្រហិតក្តាមដែលសាមីខ្លួនបានយកទៅធ្វើសាំងវិច រួចហើយហូបទៅពុល ក្អួត ចង្អោរ និងឈានដល់ការនាំទៅមន្ទីរពេទ្យរួមមានប្រពន្ធ និងកូនរបស់គាត់។ គំរូវិភាគទាំងនោះត្រូវបានបញ្ជូនយកទៅវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល។ បន្ទាប់ពីបានលទ្ធផលសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអញ្ជើញសាមីខ្លួនមកប្រាប់ពីលទ្ធផលដែលរកឃើញ គឺនៅក្នុងនំបុ័ងចំណិត និងប្រហិតក្តាមមានបាក់តេរី Staphylococcus…

មន្រ្តីកាំកុងត្រូល រកឃើញងៀតបបែល​ មានផ្ទុកសារជាតិ​បូរ៉ាក់​(Borax)​​និងត្រីផ្ទោង ខូចគុណភាព នៅផ្សារវាលយន្តទីរួមខេត្តស្វាយរៀង

​ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារបានធ្វើការចុះពិនិត្យទំនិញនៅផ្សារវាលយន្តទីរួមខេត្តស្វាយរៀង។ សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានប្រើប្រាស់ឧបករណ៍…

​មន្ត្រីកាំកុងត្រូល​រកឃើញ សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព​ប្រមាណ​២៦០​គីឡូក្រាម

​បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នៅតាមបណ្តាច្រកទ្វារព្រំដែន ដោយទទួលបានកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ច បន្តចុះត្រួតពិនិត្យផលិតផលទំនិញនាំចូល ជាពិសេសផលិតផលម្ហូបអាហារ ដើម្បីស្រាវជាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ។ ក្នុងពេលចុះអនុវត្តការងារ មន្ត្រីជំនាញបានត្រួតពិនិត្យទំនិញនាំចូល ហើយបានរកឃើញទំនិញខូចគុណភាពមួយចំនួនដូចជា៖ – សាច់មាន់ ឆ្អឹងមាន់…

មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យផលិតផលបន្លែ ផ្លែឈើនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពីមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះត្រួតពិនិត្យទំនិញនាំចេញ ទំនិញនាំចូល បន្លែ…

​សមត្ថកិច្ចរកឃើញ​ ​ប្រហិតសាច់ត្រី​មានសារធាតុគីមីហាមឃាត់ នៅលើទីផ្សារក្នុងរាជធានីភ្នំពេញ!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការណ៍ទាំង​៦​ផ្សារ មាន​ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង បានសហការជាមួយ​មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់…

ប្រយត្ន័បងប្អូន! ងៀតត្រីបបែល និងគ្រឿងកំប៉ុង ខូចគុណភាពជិត១០០កំប៉ុង ត្រូវសមត្ថកិច្ចដកហូតបាននៅផ្សារបែកចាន និងផ្សារថ្នល់ទទឹង!!!

កណ្តាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយទទួលបានកិច្ចសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាព ផលិតផលម្ហូបអាហារ រួមមាន៖ គ្រឿងកំប៉ុង , គ្រឿងសមុទ្រ , ជ្រក់ , បន្លែ, សណ្តែកបណ្តុះ…

ទៀតហើយ! សមត្ថកិច្ចរកឃើញ បបែលក្រៀម មានសារធាតុគីមីហាមឃាត់ និងដកហូតដើម្បីកម្ទេចចោល

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Kerry World Bridge Logistic សាខាកាំកុងត្រូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន…

ករណីផ្ទុះមួយ នៅឯរោងចក្រគីមី ក្នុងប្រទេសចិន សម្លាប់មនុស្ស ២២នាក់ និងរបួស ២២ នាក់

ចិនៈ យ៉ាងហោចណាស់មនុស្ស ២២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដែល ២២ នាក់ទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយ នៅជិតរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងជើងខេត្តហឺប៉ី កាលពីព្រឹកថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ វីដេអូនៃការផ្ទុះក្នុងទីក្រុងចាងជីហាគូ ដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីផ្សែងខ្មៅ…

​សមត្ថកិច្ច​ចុះត្រួតពិនិត្យទំនិញ​ រកសារធាតុគីមីហាមឃាត់ នៅ​ផ្សារញ៉ែក្រុងសៀមរាប!

សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយមានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅក្នុងផ្សារញ៉ែ (តាភុល) ស្ថិតក្នុងភូមិតាភុល ឃុំស្វាយដង្គុំ…