សូមជួយShare! សមត្ថកិច្ចរកឃើញ ឈាមជ្រូក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ដាក់លក់តាមទីផ្សារ

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន…

អាមេរិក ចោទប្រកាន់រុស្ស៊ី និងស៊ីរី ជុំវិញការវាយប្រហារអាវុធគីមី នៅទីក្រុងអាឡេបប៉ូ

អាមេរិកៈ ក្រុងវ៉ាស៊ីនតោន និងក្រុងទ្បុងដ៍ បានចោទប្រកាន់ប្រទេសរុស្ស៊ី អំពីការប្រឌិតរឿងរ៉ាវស្តីពីការប្រើប្រាស់អាវុធគី មីដោយពួកឧទ្ទាមស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដែលបានចេញកាលពីថ្ងៃសុក្រ នៅទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន បានព្រមានប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញការធ្វើឲ្យខូចខាតដល់បទឈប់បាញ់គ្នា នៅក្នុងប្រទេសស៊ីរី ដែលហែកហួរដោយសង្គ្រាមផងដែរ។ យ៉ាងណាមិញក្រសួងការពារជាតិរុស្ស៊ី…

​​គ្រឿងក្នុងជ្រូកប្រមាណ​១៥០០​គីឡូក្រាម ​ត្រូវបានមន្ត្រី​កាំកុងត្រូលខេត្តបន្ទាយមានជ័យ ចាប់បាន​អំឡុងពេលឃាត់ឆែកឆេរ!

​បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយទទួលបានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបន្តត្រួតពិនិត្យផលិតផលម្ហួបអាហារ និងទំនិញ ដែលមានការចរាចរណ៍តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត…

មន្រ្តីកាំកុងត្រូលរកឃើញ នំស្លឹកស្រស់ និងនំស្រួយ មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់​ នៅផ្សារអូរឬស្សី!

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Kerry World Bridge…

សមត្ថកិច្ចរកឃើញ ​មឹក ស្លឹកគូឆាយ ស្លឹកខ្ទឹម មានសារធាតុគីមីហាមឃាត់ នៅផ្សារព្រំថ្មី ខេត្តប៉ៃលិន!

​ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន គណៈកម្មការផ្សារ និងមន្ត្រីមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ អគ្គនាយកដ្ឋានកាំកុងត្រូល…

សមត្ថកិច្ចរកឃើញ ងៀតបបែលមានសារធាតុគីមីហាមឃាត់ ក្នុងផ្សារលើខេត្តព្រះសីហនុ!

​ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុលត្រូល នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការសហការជាមួយគណៈកម្មការផ្សារ បានចុះប្រចាំការ ត្រួតពិនិត្យ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ គោលដៅសំខាន់គឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព…

អុញនោះ! សមត្ថកិច្ចរកឃើញ សណ្តែកខៀវកំប៉ុង តៅហ៊ូ ប៊ឺ ត្រីខកំប៉ុង ចាហ៊ួយដូង(ថាញ់ប៊ិញ) ស្ករគ្រាប់ ទឹកក្រូច ម៉្សៅបំពងស្រួយ នំស្រួយ ខូចគុណភាព!

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយទទួលបានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារទានភ្លើង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។ ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារ ចំនួន៧គំរូដូចជា៖…

សូមជួយShare! រកឃើញនំបាញ់ឌុក និងលតស្វិត មានផ្ទុកសារធាតុគីមីបូរ៉ាក់ នៅផ្សារធំបាត់ដំបង (ផ្សារណាត់)

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង ដោយទទួលបានកិច្ចសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារធំបាត់ដំបង (ផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ និងបានដកយកគំរូចំនួន…

​សមត្ថកិច្ចរកឃើញ​សារធាតុគីមីហាមឃាត់នៅក្នុងជ្រក់ម្ទេស សាលីសាលិចអាស៊ីត!

ភ្នំពេញៈ នៅថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការណ៏ទាំង​​៦​ផ្សារមាន៖ ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់…

មន្រ្តី​កាំកុងត្រូល​ រកឃើញត្រីបបែលងៀត មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ​នៅផ្សារជម្ពូវ័ន! ​

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលចុងទីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ…