ក្មេងឈាមរាវ! សិស្សសាលាជម្ពូវ័ន្តទំនាស់សម្តីគ្នាបន្តិចបន្តួចសោះ តាមវាយគេដល់ផ្ទះបណ្តាលឲ្យយុវជនម្នាក់បែកក្បាលដេរ៧ថ្នេរ
ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងសិស្សសាលាមួយក្រុម បានទាស់សម្តីគ្នាមួយប្រ៉ាវខណៈកំពុងលេងបាល់ រួចទៅផ្ទះរៀងខ្លួន លុះរំលងបានមួយថ្ងៃស្រាប់តែចងគំនុំលើកគ្នាមកវាយគេដល់ផ្ទះបណ្តាលឥ្យយុវជនម្នាក់បែកក្បាលដេរ៧ថ្នេរ ចំណែកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ការឈ្លោះគ្នានេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃពីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្រាប់តែភាគីម្ខាងទៀតបានហៅបក្ខពួកឲ្យទៅស្ទាក់វាយ បណ្តាលឲ្យរបួសដេ៧ថ្នេរ ទើបរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍។…