សុំប្រពន្ធទៅមើលចម្ការ បែរជាប្រទះឃើញដេកស្លាប់ សង្ស័យគេលួចចាក់សម្លាប់
ប៉ៃលិនៈ ហេតុការណ៍គួររន្ធត់មួយបានកើតឡើង ក្រោយពីបុរសម្នាក់បានសុំប្រពន្ធទៅមើលចម្ការដំឡូងមីនៅឯភ្នំស្រង់ ស្រាប់តែបាត់ខ្លួនរហូតមិនឃើញមកផ្ទះវិញ ដោយប្រពន្ធបាត់ប្តីយូរមិនឃើញត្រឡប់មកផ្ទះវិញ ហើយក្រុមគ្រួសារដើររកក៏ប្រទះឃើញដេកស្លាប់នៅលើភ្នំ និងមានស្នាមរបួសនៅលើសៀតផ្កាខាងស្តាំ។ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យ ដោយសង្ស័យមានករណីឃាតកម្មទៅលើជនរងគ្រោះ ដោយសារគំនុំរឿងអ្វីមួយ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើភ្នំស្រង់មានជ័យ ក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។…