នគរបាលបង្ការពន្លត់អគ្គិភ័យ បន្តចុះត្រួតពិនិត្យ និងរកឃើញទីតាំងលក់ហ្គាសចំនួន ២កន្លែងគ្មានច្បាប់អនុញ្ញាត នៅខណ្ឌដូនពេញ

ដោយមានការចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោក ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន…

កម្លាំងសមត្ថកិច្ចជំនាញ ចុះបិទយានដ្ឋានជួសជុល និងកែច្នៃរថយន្ត គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹមត្រូវ

ភ្នំពេញៈ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងកែច្នៃដំឡើងរថយន្តដល់គ្រប់ម្ចាស់ទីតាំងប្រកបអាជីវកម្មយានដ្ឋានរួចមក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ និងសមត្ថកិច្ចជំនាញ បាននិងកំពុងចុះបិទអាជីវកម្មយានដ្ឋានណាដែលពុំមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានត្រឹមត្រូវ ។ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង ក្នុងនោះគ្មានច្បាប់ចំនួន៤០ទីតាំង…

សំណង់ផ្ទះល្វែងសង់ជាប់ខ្សែកាបភ្លើង ឆក់កម្មករស្លាប់ម្នាក់នៅសង្កាត់ចោមចៅ១

ភ្នំពេញៈ សំណង់ផ្ទះល្វែងមួយកន្លែងកំពង់ដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុបទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងលើជាន់ទី២ បែជាជាន់ប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ សាច់ញាតិមិនអស់ចិត្ត ហៅក្រុមសង្គ្រោះទៅជួយពិនិត្យ នៅតែមិនអាចសង្គ្រោះបាន ភ្លាមៗមេការព្យាយាមឲ្យកម្មករដឹកសាកសពយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ…

ដល់ថ្ងៃកម្មករបើកលុយ! ស្រាប់តែសមត្ថកិច្ច ចុះបង្ក្រាបទីតាំងផលិតបារីគ្មានច្បាប់ ចប់តែម្តង

ភ្នំពេញៈ រោងចក្រផលិតបារីរបស់របស់ក្រុមហ៊ុនចិនមួយកន្លែង គ្មានច្បាប់អនុញ្ញាត យ៉ីហោ BPA ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចុះទៅបង្ក្រាប ដកហូតបានជាច្រើនកេស ឃាត់ទាំងថៅកែម្ចាស់ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។…

ទីតាំងទទួលបញ្ចាំម៉ូតូអត់ច្បាប់មួយកន្លែង ត្រូវបាននគរបាលខេត្តកណ្ដាលបង្ក្រាប

កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត. ស្នងការខេត្តកណ្ដាល ដោយមានការសម្របសម្រួលនីតិវិធីពី លោក.សេង.រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល ធ្វើការបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូគ្មានច្បាប់អនុញ្ញាតិមួយកន្លែង និងធ្វើការរឹបអូសម៉ូតូចំនួន២៤គ្រឿង។ ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល…

សមត្ថកិច្ចឃាត់ជនជាតិចិននិងអាវុធខ្លី០១ដើម ម៉ាក Z0RAKI លេខ៩០៦TD ក្នុងបុរីអ័រគីដេរ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត្ត នៅចំណុចតាមផ្លូវ២០០៤ ក្នុងបុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ឈ្មោះ LY HONG ភេទប្រុស…

នគរបាលឃាត់រថយន្ត ១គ្រឿង ពាក់ព័ន្ធករណី ដឹកជញ្ជូនគ្រឿងក្នុងជ្រូកចម្រុះ ចំនួន ៥៤០គីឡូក្រាម គ្មានច្បាប់អនុញ្ញាត

បន្ទាយមានជ័យៈ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ចាប សុផាឬទ្ធិ ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តមួយគ្រឿងម៉ាក TOYOTA SIENNA ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-7392 ពាក់ព័ន្ធករណី…

អគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសផលិតផលក្លែងក្លាយ ត្រួតពិនិត្យសិប្បកម្មផលិត ទឹកសៀង ទឹកម្ទេស ដែលគ្មានបច្ចេកទេសត្រឹមត្រូវ

ភ្នំពេញៈ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយ សហការចុះធ្វើការត្រួតពិនិត្យសិប្បកម្ម ផលិតទឹកសៀង ទឹកម្ទេស ដែលផលិតគ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដា ដែលស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ។ តាមនគរបាលបានឲ្យដឹងថា សិប្បកម្មខាងលើ ផលិតទឹកសៀង ទឹកម្ទេស…

សមត្ថកិច្ច ដុចបំផ្លាញចោល ផលិតផលសាច់ជ្រូកជាច្រើនកេស លួចនាំចូលដោយខុសច្បាប់ ពីថៃមកកម្ពុជា

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មន្ត្រីសមត្ថកិច្ចគយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបផលិតផលសាច់ជ្រូក៤.៥០០គីឡូក្រាមដែលលួចនាំចូល​ដោយខុសច្បាប់ពីប្រទេសថៃមកប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដឹកជញ្ជូនលើផ្លូវជាតិលេខ៥ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន​យកទៅកម្ទេចចោល រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ លោក ឡេង…

នគរបាលចុះបង្ក្រាបទីតាំងរោងចក្រផលិតម៉ាស់ គ្មានច្បាប់អនុញ្ញាត នៅក្នុងរោងចក្រ វិដេន ហ្គេន ផ្លាស្ទីក

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩និង ២៥នាទី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលបានសហការជាមួយ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន កម្លាំងមន្ទីរសុខាភិបាលខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរមូលដ្ឋាន…