ក្រសួងសុខាភិបាល នឹងចាត់វិធានការតឹងរ៉ឹង លើគណនីហ្វេសប៊ុក លក់ឧបករណ៍បរិក្ខាពេទ្យ សារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាង គ្មានច្បាប់អនុញ្ញាត
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖
ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖
ភ្នំពេញៈ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កម្លាំងគណកម្មការបរយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងអាជ្ញាធរ ចុះធ្វើការត្រួតពិនិត្យ រាល់ទំនិញ ដែលនាំចូលដាក់តាំងលក់ ក្នុងផ្សារទំនើបចិន វ័ងជែរហ្វូ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ផ្ទះលេខ៤៥អា ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រកឃើញទំនិញចំនួន៨១មុខ សង្ស័យញមានគុណភាព និងគ្មានច្បាប់នាំចូល…
ភ្នំពេញៈ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមករសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឆែកឆេរ ទីតាំងស្តុកបរិក្ខាពេទ្យ មានម៉ាស់ ខោអាវ ពេទ្យ ការពារមេរោគ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅផ្ទះល្វែងចំនួន៣ ហើយរកឃើញ២ទីតាំងដែលនាំចូលអត់ច្បាប់ និង១ទីតាំងទៀត មានច្បាប់ នាំចូលសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបុរីអាកាសចរ…
ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប៉ុនប៉ងលួច និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត នៅចំណុចតាមផ្លូវបេតុងកែងផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យ០២នាក់រួមមាន ៖ ១-ឈ្មោះ…
កណ្តាលៈ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលបានសហការជាមួយកំលាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចុះបង្រ្កាបយានដ្ឋានកែច្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលបានធ្វេីការលួចលាក់កែច្នៃដំឡើងទ្រុងរថយន្តដែលមានម្ចាស់ឈ្មោះ អេង គង់ ភេទប្រុស មានទីតាំងនៅបច្ចុប្បន្នភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ តាមការត្រួតពិនិត្យរបស់ក្រុមការងារយានដ្ឋាននេះទេីបនឹងលួចបេីកធ្វើអាជីវកម្មនិងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលឡេីយ។ ចំណែកម្ចាស់អាជីវកម្មនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕
តាកែវៈ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានធ្វើការអះអាងថា មិនមានការនាំសត្វជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកនីមួយៗ នៃខេត្តតាកែវនោះទេ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃ ព្រហស្បត្ត៍ ទី១៦ ខែមករា ឆ្នាំ២០២០ លោក ថៃ…
ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា គ្រូពេទ្យគ្មានជំនាញពិតប្រាកដ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់ បន្ទាប់ពីចាក់ថ្នាំ បណ្តាលឲ្យអ្នកជំងឺម្នាក់ស្លាប់ ក្នុងរយៈពេលតែ១០នាទីប៉ុណ្ណោះ។ ហេតុការណ៍ហេតុនេះ កើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជនរងគ្រោះ…
ភ្នំពេញៈ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីទាស់ពាក្យសម្ដីគ្នា រវាងអ្នកបើករថយន្ត និងអ្នករត់ម៉ូតូកង់បី Pass App រហូតផ្ទុះជាហិង្សា បង្កការភ្ញាក់ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ច ចុះអន្តរាគមន៍។ រថយន្តខាងលើម៉ាក កូរ៉ូឡា…
ក្រសួងសុខាភិបាលៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖
កណ្តាលៈ សមត្ថកិច្ចចុះបង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសបច្ចេកទេសមួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង ដោយមានការចូលរួមសម្របសម្រួលនីតិវិធីរបស់លោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី…