ករណីស្រ្តីម្នាក់ជិះម៉ូតូចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះត្រូវរថយន្តបុកបណ្តាលអោយស្លាប់បន្សល់ទុកកូន២នាក់…

ភ្នំពេញ:(ពត័មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលអោយស្ត្រីម្នាក់ស្លាប់ តាមបណ្តោយផ្លូវថៃហ្គ័ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣.មេសា.ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ទី មួយ ភេទ ស្រី អាយុ៤០ឆ្នាំជាង ជាមន្ត្រីធ្វើការនៅសាលាខេត្តកណ្កាល មានស្រុកកំណើត ស្រុកកៀនស្វាយ ខេត្តកណ្កាល មានកូនចំនួន២នាក់ តាមដំណើររឿង ជនរងគ្រោះជិះម៉ូតូពីកន្លែងធ្វើការត្រឡប់ទៅផ្ទះ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅទីតាំងខាងលើដើម្បីវាស់វែងរួច…

ករណីក្រឡាប់រថយន្តបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់២នាក់ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង : (ពត័មានបឋម) នាវេលាម៉ោង12.30នាទីថ្ងៃត្រង់ ថ្ងៃទី៣.មេសា.ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវជាតិលេខ78 ចន្លោះគីឡូ 52_53 ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បណ្តាលអោយស្លាប់ 01នាក់ (ប្រុស)និងរបួសធ្ងន់02នាក់ (ប្រុស) ករណីគ្រោះថ្នាក់ខាងលើកើតឡើងដោយខ្លួនឯង ល្បឿនលឿន បណ្តាលអោយក្រឡាប់៕  …

អាសូរណាស់!បុរសម្នាក់ជិះម៉ូតូវ៉ារថយន្តជ្រុលទៅបុកនិងគោខ្ទាតចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លាប់…

ព្រៃវែង:យោងតាមផេកHoline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះម៉ូតូវ៉ារថយន្តមិនប្រយ័ត្នជ្រុលទៅបុកនឹងគោខ្ទាតចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លាប់ នាវេលាម៉ោង18.30នាទី ថ្ងៃទី២៨.មីនា.ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ

ករណីបុរសម្នាក់បើករថយន្តលឿនខុសផ្លូវជ្រុលទៅបុកដើមត្នោតបណ្តាលអោយក្រឡាប់ម្ចាស់រងរបួសធ្ងន់…

ខេត្តកែប:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានអោយដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣:៤៣ នាទី ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង ដោយបើកបររថយន្តលឿនក្នុងស្ថានភាពខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង។ ករណីនេះកើតឡើងលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយ៍ប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប បើកបរទិសដៅពីលិចទៅកើត…

រថយន្តបុកអ្នកជិះកង់បណ្តាលអោយស្លាប់បុរសម្នាក់ តាមផ្លូវជាតិលេខ៣ សូមជួយស៊ែររកសាច់ញាតិគាត់ផង…

ភ្នំពេញ:នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង អ្នកជិះកង់ ត្រង់ចំណុចលើស្ពានកំពង់ទួលផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយម្ចាស់កង់ស្លាប់នៅកន្លែងកើតហេតុ ។ 1/ ភាគីកង់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)ស្លៀកខោក្រណាត់ជើងវែង ពាក់អាវយឺតដៃវែងពណ៍ខៀវ+ក្រហម មធ្យោបាយធ្វើដំណើរកងពណ័ទឹកប្រាក់+ផ្កាឈូកចំនួន០១គ្រឿង…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបណ្តាលអោយរងរបួស នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ:(ពត័មានបឋម)ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យរបួសស្រាល ០២នាក់ (ប្រុស) ត្រូវបាននគរបាលចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍ នៅវេលាម៉ោង ១៣:៥៦ នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕

ករណីរថយន្តរវាងរថភ្លើងបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ នៅខេត្តកំពត…

ថ្ងៃទី១៥ ខែមីនា ធ្ឆ្នាំ២០២3 វេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត និងរថភ្លើងលើកំណាត់ ផ្លូវដែកចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣ ១៨៤ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោខេត្តកំពត ក្នុងទិសដៅខ្វែងគ្នាពីកើតទៅលិច និងពីជើងទៅត្បូង។(រថយន្តភ្លើងមិនមានឆ្មាម ឫប៉ារ៉ាស ពេលរថយន្តភ្លើងឆ្លងកាត់) +អ្នកបេីកបររថយន្តភ្លើងពីរនាក់ ១/ឈ្មោះ ម៊ី ចាន់ទី ភេទប្រុស…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបញ្ច្រាស់ទិសគ្នា បណ្តាលអោយបុរសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ នៅស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បញ្រ្ចាសទិសគ្នា នៅចំណុចផ្លូវក្រាលកៅស៊ូ ភូមិក្បៀ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់១នាក់ នៅខេត្តព្រៃវែង…

Sopheak Post News Media, [3/14/2023 2:44 PM] ព្រៃវែង:ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តធុនធំបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់១នាក់ ស្ថិតភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នារសៀលថ្ងៃទី១៣.មីនា.ឆ្នាំ២០២៣។ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅទីតាំងខាងលើធ្វើការវាស់វែងចំណែកសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ២៥ខ្នង ស្មើនឹង ៣៣គ្រួសារ

កំពង់ឆ្នាំង : យោងតាមផេក អង្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះមួយ ដែលបង្កឡើង នៅចំណុចរោងឆ្អើត្រីផ្ទះ ហ៊ន ប៊ុនលី ភេទប្រុសអាយុ ៥៥ឆ្នាំ នឹងប្រពន្ធឈ្មោះ សួន តារាមុន្នី អាយុ…