សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ សមត្ថកិច្ចដែលមានការពាក់ព័ន្ធទាំងអស់ បើសិនជាបណ្ដោយឱ្យមនុស្ស ដែលឆ្លងកូវីដ១៩នេះចូលមកចាក់វ៉ាក់សាំង គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបាន បញ្ជាឱ្យស្វែងរកករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលនៅតែបន្ដទៅចាក់វ៉ាក់សាំងដែល នេះ ជាចេតនានិងអាចជាមហន្ដរាយខ្លាំងណាស់ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ជាតិ។ សម្ដេចពិជ័យសេនា ទៀ បាញ់ តាមរយៈសារជាសំឡេង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា តាមព័ត៌មាន មានអ្នកដែលបានដឹងថា…

ដឹងការពិតហើយ! ករណីអគ្គិភ័យឆេះផ្ទះមួយខ្នង និងមនុស្សចំនួន០៥នាក់បានស្លាប់ នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ តាមចម្លើយសារភាពនៅមុខសមត្ថកិច្ចជំនាញ ឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ ជាឃាតកសម្លាប់ និងដុតផ្ទះស្លាប់ប្រពន្ធកូនរហូតដល់៥នាក់។ នេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពីសារព័ត៌មាន ​BTV ។ បញ្ជាក់ហេតុការអគ្គិភ័យ ៖ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ ២០២១…

កូវីដ​១៩ ទម្រង់បំប្លែងខ្លួន B.1.617 ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ចាត់បញ្ចូលក្នុងកម្រិតគ្រោះថ្នាក់ « គួរឲ្យ​ព្រួ​យ​បារម្ភបំផុត »

កូវីដ​១៩ ទម្រង់បំប្លែងខ្លួន B.1.617 ឬហៅជាទូទៅថា ទម្រង់​បំប្លែងខ្លួនឥណ្ឌា ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ចាត់បញ្ចូលក្នុងកម្រិតគ្រោះថ្នាក់ « គួរឲ្យ​ព្រួ​យ​បារម្ភបំផុត »។ លោកស្រី Maria Van Kerkhove អ្នកទទួលខុសត្រូវបច្ចេកទេស នៃអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ឆ្លងកាត់​ការវិភាគ តាម​ដានចុងក្រោយនេះ អ្នកជំនាញ​បាន​សង្កេតឃើញថា កូវីដ១៩ ទម្រង់បំប្លែងខ្លួន…

ខេត្តបន្ទាយមានជ័យ៖​ ផ្ទះ​ ១៨ខ្នង រងការខូចខាតដោយសា​ភ្លៀងលាយឡំខ្យល់កន្រ្តាក់

ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤ និង១០នាទី មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១៨ខ្នង ខូចខាតធ្ងន់ និងស្រាល នៅភូមិផាត់សណ្តោង និងភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកមង្គលបូរី…

Update៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បាក់ឃ្លុបដែកខាងក្រោយ ធ្លាក់ទំនិញសង្កត់ចំម៉ូតូ១គ្រឿង បណ្តាលឲ្យបែកក្បាលស្លាប់ម្នាក់ និងកៀបតៃកុងម្នាក់ជាប់ក្នុងកាប៊ីនបាក់ជើងម្ខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២គ្រឿងនិងម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសអ្នកបើកម៉ូតូម្នាក់ស្លាប់ និងតៃកុងឡានម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី១១ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កាន ថូយ…

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូស្លាប់ នៅក្រោមគំនរកេស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូស្លាប់បាត់បង់ជីវិត នៅក្រោមគំនរកេស ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យ…

ករណីភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន១៨ខ្នង រងការខូចខាត នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤ និង១០នាទី មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១៨ខ្នង ខូចខាតធ្ងន់ និងស្រាល នៅភូមិផាត់សណ្តោង និងភូមិចារថ្មី ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងបុរស០២នាក់ទៀត រងរបួសស្រាល

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៥២នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស០២នាក់ទៀត រងរបួសស្រាល ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖…

រថយន្ត Ford បុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៥២នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស០២នាក់ទៀត រងរបួសស្រាល ។…

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការហាមឃាត់ចូលមកកម្ពុជានៅពេលនេះ គឺធ្វើតែប្រទេសឥណ្ឌា មួយសិនប៉ុណ្ណោះ

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​គ​.​វ​.​ក​១៩) ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​មានប្រសាសន៍ថា នៅក្នុង​ដំណាក់កាល​នេះ ក្រសួងសុខាភិបាល ពុំទាន់​សម្រេច​ថា​នឹង​បញ្ចូល​ប្រទេស​ផ្សេងទៀត​ក្រៅពី​ឥណ្ឌា នៅឡើយ​ទេ សម្រាប់​ការហាមឃាត់​រាល់​ជនបរទេស​ទាំងអស់ ដែលធ្វើ​ដំណើរ​ចូលមក​ប្រទេស​កម្ពុជា ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ឬក៏​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល​បី​សប្តាហ៍​មុន​ចូលមក​ប្រទេស​កម្ពុជា​។​ ពាក់ព័ន្ធ​នឹង​ការបន្ថែម​ប្រទេស​ដែល​អាច​នឹង​បង្ក​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា…