រថយន្តស្ទូចដែក១គ្រឿង នៅក្នុងការដ្ឋានមួយកន្លែង ស្ទូចលើសទម្ងន់បាក់ធ្លាក់សង្កត់ផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៩ព្រឹកនាថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ មានករណីរថយន្តស្ទូចដែក១គ្រឿងបាក់ដងសន្ទូច ក្នុងការដ្ឋានកំពុងសាងសង់មួយកន្លែង បណ្តាលឲ្យបាក់ធ្លាក់សង្កត់លើដំបូលផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ រងការខូចខាត សំណាងល្អគ្មានមនុស្សគ្រោះថ្នាក់ ស្ថិតតាមបណ្តោយផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហេតុការណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងកំពុងស្ទូចដែក ដើម្បីដាក់ចូលទៅក្នុងការដ្ឋាន សាងសង់មួយកន្លែង…

អុញនោះ! រថយន្តកុងតឺន័រ១គ្រឿង បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង …

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកុងតឺន័រ១គ្រឿង ខណៈបើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើល នៅត្រង់ម្តុំស្តុបបំបែកទៅផ្លូវថៃគ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន…

Update៖ រន្ធត់ណាស់! រថយន្តដឹកហ្គាស បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យជាប់អូសនិងកិនបុរសចុងភៅម្នាក់ស្លាប់ បែកសាកសពជាបំណែក

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ ត្រូវរថយន្តដឹកហ្គាសបើកបុកពីក្រោយពេញទំហឹង រួចកិនម៉ូតូជាប់ក្រោមរថយន្ត ព្យាយាមបើករត់គេចខ្លួន អូសទៅមុខជាច្រើនម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ និងសមត្តកិច្ចតាមឃាត់បានទាំងតៃកុង និងរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ…

រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ១គ្រឿង បើកលឿនបុករះម៉ូតូ២គ្រឿង និងតូបលក់កាហ្វេ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ២គ្រឿង ពីក្រោយកំពុងរង់ចាំស្តុប បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកឯរថយន្តបង្ក ព្យាយាមបើករត់ទៅដល់ជិតនិងបុរីអង្គរ ជ្រុលទៅបុករះ បង្គោលស្លាកប៉ាណូ២ដើម និងតូបកាហ្វេមួយតូបទៀត រងការខូចខាតទាំងស្រុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង ២០នាទីយប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១…

បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅផ្លូវជាតិលេខ១

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រារណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

បុរសម្នាក់រងរបួសធ្ងន់ ករណីបើករថយន្តដឹកអីវ៉ាន់ចាប់ហួយ និងគ្រឿងសំណង់ ចុះចំណោតលឿន បណ្ដាលឲ្យក្រឡាប់

កោះកុងៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទីព្រឹក លើផ្លូវជាតិលេខ៤៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ នៅចន្លោះគីឡូម៉ែតលេខ១២៨.១២៩ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ រថយន្តបើកបរចុះចំណោតប្រើល្បឿនលឿន រេចង្កូតក្រឡាប់លើទ្រូងផ្លូវទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង (ដឹកអីវ៉ាន់ចាប់ហួយ និងគ្រឿងសំណង់។ រថយន្តបង្កមួយគ្រឿងម៉ាក ពុយសូ…

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅខេត្តកោះកុង

កោះកុងៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ២គ្រឿងបើកបរបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រង់ចំណុចគល់ស្ពានត្រើយខាងលិច ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ជនរងគ្រោះឈ្មោះ យ័ន្ត ឌៀវ ភេទស្រី មុខរបរ បំរើការងារនៅរោងចក្រកាត់ដេរ ( KKN…

រន្ធត់ណាស់! រថយន្តដឹកកម្មកររោងចក្រ១គ្រឿង បើកបររេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់-ស្រាល៤៧នាក់

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦និង១៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកកម្មកររោងចក្រ បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស៤៧នាក់ រងរបួសធ្ងន់-ស្រាល លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក…

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសស្លាប់ម្នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវលេខ ១៣០ ត្រង់ចំណុចភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ មន្រ្តីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា​…

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវលេខ ១៣០ ត្រង់ចំណុចភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។…